Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅ​តំបន់​អភិរក្ស​

spot_img

​កោះកុង​៖ មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។​

​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចេ​ត ប៊ុន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ពីបទ​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។​

​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង សូម​ជម្រាបជូន​ព័ត៌មាន​ដល់ បងប្អូន​ប្រជាពលរដ្ឋ សាធារណជន និង អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ជ្រាបថា​៖ កាលពី​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ដប់​មួយ​នឹង​ម្ភៃ​នាទី​ព្រឹក ក្រុមការងារ​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​កោះ កុង​បាន​សហការ​​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង កម្លាំង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​​បទល្មើស​ធនធានធម្មជាតិ​ត្រង់ចំណុច​និយាម​កា​៣៦១៣៤៣-១២៣៥២៧៩ ស្ថិតក្នុង​របៀប​អភិរក្ស​ជីវចម្រុះ​​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ បាន​ប្រទះឃើញ​មានការ​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង ឈូសឆាយ​ដីព្រៃ​ ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ទំហំ​០,៣៥​ហិកតា ស្ថិតនៅ​ភូមិ​តាធ​ង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​ ​ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ចេ​ត ប៊ុន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ទីកន្លែង​កំណើត​ភូមិ​តា​ផង ឃុំ​ដង​​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​ក្នុង​លិខិត​របស់​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុកស្រែ​អំបិល​បាន​បញ្ជាក់ថា ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ខន ថុ​ន ស្នើសុំ​កាត់​ឆ្វៀល​ផ្ទៃដី​ចំនួន​១០​ហិកតា ក្នុងនោះ​ដី​៥​ហិកតា ជន​​សង្ស័យ​បាន​អាស្រ័យ​ផល និង ធ្វើ​លំនៅដ្ឋាន​រស់នៅ ដោយ​គ្មាន​ការហាមឃាត់​ពី​អាជ្ញាធរ និង ពី​មន្ត្រី​បរិស្ថាន​ទេ​ ​ប៉ុន្តែ​ដី​៦​ហិកតា​ទៀត​ជា​ដី​អភិរក្ស​ដែល​មន្ត្រី​បរិស្ថាន និង​កម្លាំង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ តែងតែ​ធ្វើការ​ណែនាំ​
​និង ហាមឃាត់​ជនសង្ស័យ​កុំ​ឲ្យ​កាប់​ទន្ទ្រាន តែ​ជនសង្ស័យ នៅតែ​ព្យាយាម​លួច​កាប់​ទន្ទ្រាន​ដី​អភិរក្ស​នោះ​ដដែល​ទើប​ធ្វើ​ឲ្យ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។​

​ករណី​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ខាងលើនេះ វា​ផ្ទុយ​ពី​ច្បាប់ ស្តីពី​តំបន់ការពារធម្មជាតិ មាត្រា​៦២ ចំណុច​១៖ កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ដែល​តម្រូវឱ្យ​​មន្ទីរ​បរិស្ថាន ​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​ ដោយ ៖ កូឡាប

spot_img
×