Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ដើរ​បោក​លុយ​ពលរដ្ឋ​បាន​ជិត​៤០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាម​ស្រាវជ្រាវ និង​ឈានដល់​ការចាប់ខ្លួន បុរស​ម្នាក់​ដែល​បាន យកឈ្មោះ​ថ្នាក់ដឹកនាំ ទៅ​ដើរ​បោកប្រាស់ ប្រជាពលរដ្ឋ ដើម្បី​រត់ការ​ចូល​បម្រើ​ការ​នៅតាម​ក្រសួង​មួយចំនួន បាន​ប្រាក់​ប្រមាណ ៣៧​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។​

​ជនសង្ស័យ ឈ្មោះ សេក សុខ​ជា បាន​ប្រើល្បិច​បោកប្រាស់ ប្រជាពលរដ្ឋ​ថា ខ្លួន​ស្គាល់​អ្នកធំ​នៅតាម​ក្រសួង ហើយ​លួងលោម​ឲ្យ​ជនរងគ្រោះ​ទុកចិត្ត ទើប​ជនរងគ្រោះ បានប្រគល់​លុយ ឲ្យ​ជា​បន្ដបន្ទាប់ ប្រមាណ​៣៧៨.៥០០​ដុល្លារ​។ បន្ទាប់ពី​បានទទួល​លុយ​រួចមក ជនសង្ស័យ​ឈ្មោះ សេក សុខ​ជា មិនបាន​រត់ការ​អ្វី​នោះទេ ហើយ​ថែមទាំង​ភូតកុហក​ជនរងគ្រោះ​ដើម្បី​គេចវេះ​។​

សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុងធ្វើការ​សួរនាំ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

ជនរងគ្រោះ ក្នុងករណីឆបោក

spot_img
×