Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ពីរ​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​សម្ភារៈ​ជនបរទេស​)

spot_img

ខេត្ត​ព្រះសីហនុ​៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា​៖ នៅវេលា​ម៉ោង​២៣និង៣០​នាទី ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ័​របស់​ជនបរទេស ជនជាតិ​ចិន​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ នៅ​ផ្លូវ​សេ​តេ ជិត​គ្លីនិក​សេ​តេ ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុង​/​ខេត្ត​ព្រះសីហនុ​ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​រលាត់​ដៃជើង រងរបួស​បង្គួរ ហើយ​ពួក​ជនល្មើស បាន​ឆក់យក​ទូរ​សព្ទ័​ដៃ ម៉ាក​i-Phone 6Plus ពណ៌​មាស​មួយគ្រឿង​ទៅ​បាត់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កុល ផា​លី​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​៖ ក្រោយពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ល្បាត របស់​នគរបាល​ព្រហ្មទណ្ឌ បាន​សហការគ្នា ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ​៖

១.​ឈ្មោះ សាវឿន ម៉េង​ហ៊ាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​លំនៅដ្ឋាន ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មុខរបរ​បុគ្គលិក​កាស៊ីណូ​។

២.​ឈ្មោះ ញិញ គង្គារ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មុខរបរ​កម្មករសំណង់ ហើយ​ចាប់​យកបាន​វត្ថុតាង​មាន ៖ ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក i-Phone 6Plus ពណ៌​មាស​(​របស់​ជនរងគ្រោះ​) និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១៧ ពាក់​ស្លា​កលេ​ខៈ ព្រៃវែង 1L-8942 មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។​

ជនរងគ្រោះ​ក្នុងករណីនេះ ឈ្មោះ Qiu XinWang ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣២​ឆ្នាំ មុខរបរ​អ្នក​ដឹកជញ្ជូន​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ រងរបួស​រលាត់​ដៃ​ទាំងសងខាង និង​ជើង​។
ករណីនេះ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​ ​ដោយ​៖​ស្រីនាថ​

spot_img
×