Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ករណី​គំនុំ បុរស​ម្នាក់ ស្ទាក់​កាប់​បុរស​ម្នាក់ទៀត រហូតដល់​ស្លាប់​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​បុរស​ម្នាក់​ត្រូវគេ​កាប់សម្លាប់ ចំណាយ​អាវ​ឃាតករ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ កើតហេតុ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១និង៣០​នាទី​នៅ​ចំណុច​ក្បែរ​ផ្លូវលំ​ខាងជើង​ភូមិ​លេខ​៥ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ។

​ជនរងគ្រោះ ឈ្មោះ​ពត ហ៊​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៣​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ។

​ជនសង្ស័យ​ឈ្មោះ ង​ន សុវណ្ណ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​) ។ វត្ថុ​មួយចំនួន មានការ​សង្ស័យ មានការ​ពាក់ព័ន្ធ ចាប់យក មក​ពិនិត្យ កាំបិត​បុ័ងតោ​កាប់​ជ្រូក​ផ្លែ​ដែក​ដង​ឈើ ប្រវែង​៣៣​ស​.​ម​ចំនួន​០១ ​កាំបិត​បុ័ងតោ​កាប់​ជ្រូក​(​តូច​)​ផ្លែ​ដែក ដង​ឈើ​ប្រវែង​៣២ ស​.​ម ចំនួន​០១ កាំបិត​បុ័ងតោ​(​តូច​)​ផ្លែ​ដែក​ដង​ដែក​ប្រវែង​២២​ស​.​ម​ចំនួន​០១ កាំបិត​កញ្ចែ​ត​ផ្លែ​ដែក​ដង​ឬ​ស្សី​ប្រវែង​៣៦​ស​.​ម​ចំនួន​០១ ពូថៅ​ផ្លែ​ដែក ដង​ឈើ​ប្រវែង​៤៤​ស​.​ម ចំនួន​០១ ម៉ូតូ​ហុងដា​ម៉ាក​គុប​៩០​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ក​.​ណ​១.៤៨៦៩(១​គ្រឿង​) ម៉ូតូ​ហុងដា​សេ​១២៥​ស៊េរី​២០១៧​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​១W.៥៤៦៤ មួយគ្រឿង និង​សម្ភារៈ​មួយចំនួន​។​

​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ពីស​ភាព​រឿង​ហេតុថា តាម​ការបំភ្លឺ របស់​ប្រពន្ធ​ជនរងគ្រោះ នៅ​ថ្ងៃ​កើត ហេតុ​ខាងលើ ជនរងគ្រោះ​បាន​យកលុយ​ចំនួន​២៩០.០០០​រៀល​(​ពីរ​រយ​កៅសិប​ពាន់​រៀល​) ប្រាប់ថា​ទៅ​ទិញ​អាគុយ នៅ​ផ្សារ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ មកប្រើប្រាស់​ហើយ ក៏​បាត់​រហូត ដល់​ម៉ោង​ប្រហែលជា​១១និង៣០​នាទី​ជនរងគ្រោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​ប្រពន្ធ​ថា​ ៖ ខ្លួន​ត្រូវគេ​កាប់​ហើយ នៅ​ដេក​ក្បែរផ្លូវ ខាងជើង​ភូមិ​លេខ​៥​ភ្លាមៗ​នោះ​ប្រពន្ធ ជនរងគ្រោះ បាន​ជិះ​ម៉ូតូឌុប​មកដល់​កន្លែង​កើតហេតុ ឃើញ​ជនរងគ្រោះ ដេក​ខ្លួន​ប្រឡាក់ សុទ្ធតែ​ឈាម បន្ទាប់មក​បាន​ដឹក​ជន​រង គ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ពេលទៅដល់​ជនរងគ្រោះ ស្លាប់​បាត់ទៅហើយ ។

​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​ថា ករណីនេះ ជា​ករណី​ឃាតកម្ម មូលហេតុគំនុំ ។​

​យោងតាម​លទ្ធផល ពិនិត្យ​សាកសព​ឈ្មោះ ពត ហ៊​ង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ កំពស់ ១,៥០​ម៉ែត្រ មាន​ស្នាមរបួស​៦​កន្លែង ។ ស្នាមរបួស​លើ​បន្ទូលក្បាល​ប្រវែង​៨​ស​.​ម​x២,៥​ស​.​ម ដល់​លលា​ដ៏ របើក​ស្បែកក្បាល ។ របួស​លើ​ដើមទ្រូង ខាងឆ្វេង​ប្រវែង​២១​ស​.​ម x ៧​ស​.​ម ជម្រៅ​ដល់​ក្នុង ។ លើ​កំភួនដៃ​ខាងក្រោយ​ខាងឆ្វេង មុត​ដាច់​ដល់​ឆ្អឹង​ប្រវែង ១២​ស​.​ម x ១២​ស​.​ម ។ លើ​កួយដៃ​ខាងឆ្វេង មាន​បែក​និង​បាក់ឆ្អឹង របួស​កែងដៃ​ខាងឆ្វេង មាន​ជាប់​ស្មៅ និង​របួស​លើ​ឆ្អឹងស្លាបប្រចៀវ ខាងស្តាំ​ប្រវែង​២១​ស​.​ម x ៦,៥​ស​.​ម ជម្រៅ​ដល់​ក្នុង ៕​ ដោយ​៖​កូ​ឡាប

spot_img
×