Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក លឹម គានហោ ចុះ​អន្តរាគមន៍ ដើម្បី​ជួសជុល​ទំនប់​ប្រទាក់ក្រឡា ដែល​បាក់​ដោយ​កម្លាំង​ទឹក​ជន់​

spot_img

​ខេត្តកំពត​៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ លោក សុិ​ន វុទ្ធី រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​ប្រធាន​មុខព្រួញ​ចុះជួយ​ខេត្តកំពត ព្រមទាំង​លោក​ប្រធាន​នាយកដ្ឋាន​វិស្វកម្ម និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត បាន​ចុះ​ជាក់ស្តែង​អន្តរាគមន៍​ជួសជុល​ទំនប់​កូន​សត្វ​ទំនប់​ប្រទាក់ក្រឡា ស្ថិតនៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ដែលជា​ទំនប់​ចាស់​កសាង​ឡេី​ង​ក្នុងសម័យ​ខែ្មរ​ក្រហម​រួច​បាន​ត្រូវ​ជួសជុល​កែលម្អ​ឡេី​ង​វិញ​ក្នុង​ឆ្នាំ​២០០៨​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ​ថៃ្ង​អាទិត្យ ១១​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ លោក​សុិ​ន វុទ្ធី រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​ប្រធាន​មុខព្រួញ​ចុះជួយ​ខេត្តកំពត ព្រមទាំង​លោក​ប្រធាន​នាយកដ្ឋាន​វិស្វកម្ម និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត បាន​ចុះ​ជាក់ស្តែង​អន្តរាគមន៍​ជួសជុល​ទំនប់​កូន​សត្វ​ទំនប់​ប្រទាក់ក្រឡា ស្ថិតនៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ដែលជា​ទំនប់​ចាស់​កសាង​ឡេី​ង​ក្នុងសម័យ​ខែ្មរ​ក្រហម​រួច​បាន​ត្រូវ​ជួសជុល​កែលំអ​ឡេី​ង​វិញ​ក្នុង​ឆ្នាំ​២០០៨​។ ទំនប់​អាងទឹក​នេះ​ជា​ប្រភេទ​អាង​ដែល​ហៅថា​អាងទឹក​ត​ភ្ជាប់​នូវ​ភ្នំ​២ (Lac Collinair) គឺ​ភ្នំ​តា​ពក និង​ភ្នំ​កូន​សត្វ​ដែលមាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ ១០​លាន​ម៉ែត្រគូប ដោយមាន​របប​ជល​សាស្ត្រ​ជា​របប​ជ្រោះ​(Regime torrentiel)​។ ដោយសារ​ក្នុង​រយៈពេល​១០​ថៃ្ង​មកនេះ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ពិសេស​នៅ​យប់​ថៃ្ង​ទី​១០ ខែសីហា ដែលមាន​បរិមាណ​រហូត​ទៅដល់ ១៣៩​ម​ម (​សរុប​ភ្លៀង​បន្តបន្ទាប់​មាន​ដល់​៣៥០-៤០០​ម៉ែត្រ​) ធេី្វ​ឲ្យ​មានការ​សុី​រូងដី​នៅ​ផែ្ន​ក​ក្បាល​ទំនប់​ប្រវែង ១៥​ម៉ែត្រ និង​តួ​ទំនប់​បង្ហៀរ ១៥​ម៉ែត្រ សរុប​ប្រមាណ ៣០​ម៉ែត្រ​។ ជា​ប្រការ​លំបាក​ក្នុងការ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​ព្រោះ​សំខាន់បំផុត​គឺ​ការ​ចល័ត​គ្រឿងចក្រ​ព្រោះ​ទឹក​លិច​ផ្លូវ​ម្យ៉ាង​និង​ម្យ៉ាងទៀត​សភាពការណ៍​ទឹក​កំពុងមាន​ភាព​បុក​យ៉ាងធ្ងន់ធ្ងរ​។ តែ​ទោះជា​យ៉ាងណា​ក្រសួង​បាន​ត្រៀម​គ្រប់​មធ្យោបាយ​ដេី​ម្បី​បេី​ក​យុទ្ធនា​ការជួសជុល​ឡេី​ង​វិញ​ជាបន្ទាន់​នៅពេលដែល​កម្លាំង​ទឹកធ្លាក់​ខ្សោយ​បន្តិច​ដេី​ម្បី​ធានា​ដល់​ការ​ប្រេី​ប្រាស់​ប​ម្រេី​ដល់​ការស្រោចស្រព​និង​ការផ្គត់ផ្គង់​ទឹកស្អាត​ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×