Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេភូមិ មេឃុំ និង​ប្រធាន​សហគមន៍ ៣​នាក់ ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន ដាក់​ពន្ធ​ធនាគា​ខេត្តកំពង់ធំ ពីបទ​រុករាន​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​ជិត​៤​ឆ្នាំ​

spot_img

​កំពង់ធំ​ ៖ កម្លាំង​បរិស្ថាន និង​កម្លាំង​អាវុធ​ហ​ត្ត​ខេត្តកំពង់ធំ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែលជា​ប្រធាន​សហគមន៍ ជា​មេភូមិ មេឃុំ ពីបទ​រុករាន​ដីព្រៃ និង​កាប់​ឈូសឆាយ​យក​ធ្វើ​កម្មសិទ្ធិ​ក្នុង​ដែន​សហគមន៍​តំបន់​ការពារ​ជាំ​ម្រេច ស្ថិតនៅ​ភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។ ជន​ទាំង​៣​នាក់​ខាងលើ​ត្រូវបាន​លោក សេង ប៊ុណ្ណា​អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ធំ ដែល​បានចេញ​ដីកា បង្កា​ប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធ​ធនាគា​ខេត្តកំពង់ធំ​។​

​ជនសង្ស័យ ៖ ១ ឈ្មោះ សោម ច័ន្ទ​គុ​ម្ភៈ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ប្រធាន​សហគមន៍​តា​ឡែក ឃាត់ខ្លួន​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩ បាន​ចោទប្រកាន់​ពីបទ​កាប់ កាស់ រុករាន ឆ្ការ​ដុត ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ដែល​បាន​ប្រព្រឹត្ត​នៅ​ដែន​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ម្រេច ស្ថិតនៅ​ភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពី​កំឡុង​ឆ្នាំ​ឆ្នាំ​២០១៦, ២០១៧, ២០១៩ តាម​មាត្រា​២០៦ កថាខណ្ឌ​១ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​ឆ្នាំ​២០០៨ នៃ​ក្រមនីតិវិធី​ព្រហ្ម​ទ័​ណ្ឌ​។ ២ ឈ្មោះ សិត ហាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​៣​ឈ្មោះ ហេង សារឿន ហៅ ម៉ៅ អាយុ​៦៧​ឆ្នាំ ទីកន្លែង​កំណើត​។​

​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​បរិ​ដ្ឋា​ន​ខេត្តកំពង់ធំ ដែល​ចុះហត្ថលេខា​ដោយ​លោក ប៉ែន ធារ៉ា​ត កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា មានការ​លួច​លក់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុងអំឡុងពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​(២០១៦,២០១៧,២០១៨,២០១៩) ក្នុង​ដែន​សហគមន៍​តំបន់​ការពារ​ជាំ​ម្រេច ស្ថិតនៅ​ភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×