Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ម្នាក់​មាន​តួនាទី​ជា​ជំនួយការ​សម្ភារ នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស តាម​ដីកា​របស់​តុលាការ រឿង​ឆបោក​ប្រា​ក់ជាង ១២​ម៉ឺន​ដុល្លារ រត់ការ​ចូលធ្វើ​ទាហាន​

spot_img

ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ជា​ជំនួយការ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ខៀវ ផល្លា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួច​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​បច្ចុប្បន្ន​ស្ត្រី​ចោទ​កំពុង​ស្ថិតក្រោម​ចំណាត់ការ​របស់លោក យិ​ច ឈា​ណាវី ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ស្ត្រី​ត្រូវ​ចោទ​មានឈ្មោះ ម៉ី ផានិត អាយុ ៤៤​ឆ្នាំ មាន​តួនាទី​ជា​ជំនួយការ​សម្ភារ នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស មាន​ទីលំនៅ​ផ្ទះ​លេខ​១០៣ ផ្លូវ​លេខ​០៣ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ស្ត្រី​ត្រូវ​ចោទ​ឈ្មោះ ម៉ី ផានិត បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​នៅក្នុង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ដើរ​បោកប្រាស់​លុយ​ពី​ជនរងគ្រោះ ដែល​ចង់​ចូលធ្វើ​មន្ត្រី​យោធា ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ជិត​២០​នាក់ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១២​ម៉ឺន​ដុល្លារ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×