Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញ​ជនជាតិ​ចិន​ចំនួន ០៧​នាក់ ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​០០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​នគរបាល​ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ជនជាតិ​ចិន​ចំនួន ០៧​នាក់​។

​ជនជាតិ​ចិន​ទាំង ០៧​នាក់​ខាងលើនេះ កម្លាំង​នគរបាល​ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ឲ្យ​ផុតពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងយន្តហោះ​លេខ DR5036 និង​8L886 ( KOS-CHN) ឆ្ពោះទៅ​ប្រទេស​ដើម​វិញ (​ដោយ​ហាម​ចូល​ប្រទេស​រយៈពេល ០៣​ឆ្នាំ​)៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×