Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​ត្បូងឃ្មុំ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចិន​០២​នាក់​

spot_img

​ខេត្ត​ត្បូងឃ្មុំ ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនជាតិ​ចិន​០២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​នេះ ដាក់ពន្ធនាគារ​។​

​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ០២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន ប្រព្រឹត្ត​កាលពី​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១៩ និង​២០​នាទី នៅ​ចំណុច​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​មាន​១.​ឈ្មោះ​លីវ ស៊ី​ង ភេទ​ប្រុស​អាយុ​១៨ ឆ្នាំ ២.​ឈ្មោះ​ឡូ​វ ជុន​សុង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ បានធ្វើ​សកម្មភាព​ទៅលើ​ឈ្មោះ​ខាន់ ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំជ​សតិ​ខ្មែរ​ស្នាក់ នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ មុខរបរ​រត់​ម៉ូតូ​កង់​បី ដោយ​កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដូចខាងលើ ជនជាតិ​ចិន​០២​នាក់ បាន​ហៅ​ឈ្មោះ​ខាន់ ចំរើន យក​ម៉ូតូ​ដឹក​ជូន​ពី​ភ្នំពេញ​មក​ចំណុច​ស្រុក​ពញាក្រែក ក្នុង​តំលៃ ១០៥ ដុល្លា (​មួយរយ​ប្រាំ​ដុល្លា​) មកដល់​ចំណុចកើតហេតុ​ខាងលើ ជនជាតិ​ចិន​ឈ្មោះ​លីវ ស៊ី​ង បាន​ចាប់​ក្រៀក​ក​ពីក្រោយ​ឈ្មោះ ខាន់ ចំរើន ជាតិខ្មែរ វាយ​ចំនួន​៣​ដៃ ហើយ​ស្រវា​យក​ទូ​រស​ព្ឌ​ពី​ឈ្មោះ​ខាន់ ចំរើន យក​ទាំង កាបូប​លុយ​ផង ហើយ​ជនជាតិ​ចិន​ម្នាក់ ទៀត​ឈ្មោះ​ឡូ​វ ជុន​សុង បាន​យក​កាំបិត​មក​ដេញ​ចាក់ទៅលើ​ឈ្មោះ​ខាន់ ចំរើន តែ​បាន​រត់​រួច ហើយ​បាន​រាយការណ៍​សមត្ថកិច្ច​។​

​ក្រោយពី​បានទទួល​ព័ត៌មាន​រួច​ភ្លាម​ ​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​ពញាក្រែក សហការ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក​ក់ កម្លាំង​ប៉ុស្តិ៍នគរបាល ការពារ​ព្រំដែន អន្លង់​ជ្រៃ វរ​៦១៥ ធ្វើការ​ស្រាវ ជ្រាវ បង្ក្រាប​ឃាត់ខ្លួន​ជន សង្ស័យ​ជនជាតិ​ចិន​ចំនួន​០២​នាក់ ខាងលើ យកមក​សួរ​នាំនៅ​អធិការដ្ឋាន​ស្រុក​ពញាក្រែក​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំងពីរ​នាក់ ខាងលើ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បូ​ង​ខេត្ត​ត្បូងឃ្មុំ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​នេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×