Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​បង្កើត​ឲ្យ​មានបរិញ្ញាប័ត្រ​តេ​ក្វាន់​ដូ​នៅវិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ដែល​សិក្សា​រយៈពេល​៤​ឆ្នាំ​

spot_img

ភ្នំពេញ ​៖​ លោក​ហង់​ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា​និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​​ដូ​បាន​​អះអាងថា នឹង​បង្កើត​ឲ្យ​មាន បរិញ្ញាប័ត្រ​តេ​ក្វាន់​ដូ​នៅ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អប់រំ យុវជន នឹង​កីឡា និង​សមាគមន៍​តៃ​ក្វាន់​ដូ​សាធារណរដ្ឋ​កូរ៉េ ស្តីពី កិច្ចសហប្រតិបត្តិការ​វិស័យ​អប់រំ ផ្នែក​កីឡា​តៃ​ក្វាន់​ដូរ​នៅ​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​ពង្រីក​វិស័យ​កីឡា ផ្នែក​តៃ​ក្វាន់​ដូ ដោយមាន​ការជួយ​គាំទ្រ​ពី​សមាគមន៍​តៃ​ក្វាន់​ដូរ​កូរ៉េ ក៏ដូចជា​ការផ្លាស់ប្តូរ​បច្ចេកទេស​ពីគ្នា​ទៅវិញទៅមក​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នាពេលនេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​លោក​ Kim Kyung Duk ប្រធាន​សមាគមន៍​តៃ​ក្វាន់​កូរ៉េ នា​ព្រឹក​ថ្ងៃអាទិត្យ ១១ សីហា នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា​។​

លោក​ហង់​ជួន ណា​រ៉ុ​ន​បន្តថា អនាគត​នឹង​ប​ង្កើ​ឲ្យ​មាន បរិញ្ញាប័ត្រ​តរ​ក្វាន់​ដូ​នៅ​កម្ពុជា ដោយ​សិក្សា​រយៈ​៤​ឆ្នាំ ។​បន្ទាប់​ពិ​បញ្ចប់​បរិញ្ញាប័ត្រ​ពួកគេ នឹង​ចុះទៅ​ធ្វើការ​តាម​បណ្ដា​ខេត្ត​ពេលនោះ វិសាលភាព​តេ​ក្វាន់​ដូ​នៅ​កម្ពុជា នឹង​កាន់តែ​ទូលំទូលាយ ។​សព្វថ្ងៃនេះ​តេ​ក្វាន់​ដូ កំពុងតែ​រីកចម្រើន​ខ្លាំង នា​រាជធានី​ភ្នំពេញ បន្តិចទៀត​ទាំង​២៥​រាជធានី ខេត្ត​ក៏​នឹង​រីកចម្រើន ដូច​រាជធានី​ភ្នំពេញ​ដែរ​ហើយ ។​

សព្វថ្ងៃនេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​បណ្ដុះបណ្ដាល ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ​ដែល​មួយឆ្នាំៗ បណ្ដុះបណ្ដាល​១៥០​នាក់ បន្តិចទៀត បណ្ដុះបណ្ដាល​៤​ឆ្នាំ គឺ​កម្រិត​បរិញ្ញាប័ត្រ​តែម្ដង ។​

លោក Kim Kyung duk បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងអម្លុង​ដែល​លោក​ស្នាក់ នៅ​កម្ពុជា​លោក​បាន​ចុះ​ទៅដល់​ខេត្ត​
​មួយចំនួន​ដូចជា​កំពង់ឆ្នាំង ក្រចេះ កំពង់ស្ពឺ កំពង់ធំ​ឃើញថា តេ​ក្វាន់​ដូ​នៅ​ទីនោះ កំពុង​តែមាន​សកម្មភាព​ល្អប្រសើរ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×