Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងកសិកម្ម ជំរុ​ញការ​ធ្វើទំ​នើបក​ម្មក​សិកម្ម និងលើកម្ពស់អភិក្រ​ម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍​-សហ​គមន៍”

spot_img

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើការកំ​ណែ​ទម្រង់​ទាំងគោ​លន​យោបា​យ ទិសដៅ និងការអនុវត្តរបស់ខ្លួន​ ពោលគឺ​ជំរុ​ញការ​ធ្វើទំ​នើបក​ម្មក​សិកម្ម និងលើកម្ពស់អភិក្រ​ម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍​-សហ​គមន៍”។ លោកវេង សាខុន រដ្ឋមន្រ្តីកសិកម្ម បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០​១៩នេះថា “ក្នុងឱកាសដែលរូបខ្ញុំឆ្លើយ​តប​ទៅនឹ​​ង​សំណូ​​មពរ ​រ​ប​ស់​ឯកឧ​ត្តម សុខ ពុទ្ធិវុធ អតីតនាយកប្រ​តិ​បត្តិស​ហព័​ន្ធស្រូ​វអង្ក​រក​ម្ពុជា ។ ​ប្រាក​ដជា បានចូ​លរួម​ជួយ​ដោះស្រាយនូវបញ្ហាទាំងឡាយជាច្រើន​ ​ជំនួស​ខ្ញុំ ដែលក្រុមការងារវិស័យ​ឯ​កជន បានចោទសួរម​ក​ខ្ញុំក​ន្លង​មក ដើម្បីធ្វើការ​កែ​លម្អ ដែល​រូបខ្ញុំត្រូ​វបា​នប្រមុ​ខរាជរដ្ឋាភិបាល​ ប្រគល់​ភារ​កិច្ច ធ្វើជាសហប្រធាន ​ផ្នែ​កស្រូវ​អង្ក​រ និងផ្នែក​ក​សិកម្ម​ កសិ-ឧស្សាហ​កម្ម ​កន្លងមក​ ។​

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានសរសេរក្នុងផេកផ្លូវការថា ក្នុង​មហា​សន្និបា​ត និងការបោះឆ្នោតអាណត្តិ​ទី​៣ របស់សហព័ន្ធស្រូវអង្ក​រក​ម្ពុជា នៅសណ្ឋា​គារភ្នំ​ពេញ នារសៀល ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ព​ស់រប​ស់ ​លោកឧបនាយករ​ដ្ឋ​មន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្ដារ ​អ​ភិវឌ្ឍ​ន៍​វិស័​យកសិ​កម្ម​ និងជន​បទ។ លោករដ្ឋមន្រ្តី បានថ្លែងថា ទន្ទឹមនឹងនេះ និយាយដោយស្មោះត្រង់៖​ ខ្ញុំពិត​មានចិ​ត្តស​ប្បាយរី​ករាយ ដោយការទទួលបាននូវមតិ​យោប​ល់ជា​ច្រើន កាលពីយប់មិ​ញ​នេះ គឺបានបង្ហាញឲ្យខ្ញុំបា​ន​ឃើញ ពីឆន្ទៈរបស់​បុគ្គ​លម្នាក់ៗ និងក្រសួងពាក់ព័​ន្ធ លើការចូលរួមធ្វើកំណែ​ទ​ម្រង់​ និង​កែល​ម្អ ឆ្លើយតបទៅនឹងប​រិ​បទសេ​ដ្ឋកិ​ច្ចក​ម្ពុជាកំ​ពុងធ្វើដំណើរឆ្ពោះទៅការប្រកួត​ប្រ​ជែង​ទីផ្សារ ។ ប្រាក​ដជា​បានចូលរួមជួយដោះស្រាយនូវ​បញ្ហា​ទាំងឡា​យជា​ច្រើន​ ជំនួស​ខ្ញុំ ដែលក្រុមការងា​រ​វិស័យ​ឯក​ជន បានចោទសួរមក​ខ្ញុំ​កន្លង​មក ​ដើម្បីធ្វើ​ការ​កែលម្អ ដែលរូបខ្ញុំ​ត្រូវ​បានប្រ​មុខរា​ជរ​ដ្ឋាភិបាលប្រគល់ភារកិ​ច្ច ធ្វើជាសហប្រធា​ន ផ្នែកស្រូវ​អង្ក​រ និ​ង​ផ្នែកក​សិក​ម្ម កសិ -ឧស្សាហ​កម្ម កន្លងមក ។ ហើយក៏បានឲ្យខ្ញុំបានដឹងពីជំ​ហ​រស្ថាប័​ន​ពាក់ព័ន្ធ ថាតើបាននិងកំពុងឆ្លើយ​តាមអនុ​​សាសន៍ របស់សម្តេចអគ្គមហាសេនា​ប​តី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណា​ច​ក្រកម្ពុ​ជា ​បានក​ម្រិត​ណា ដែលសម្តេចបានលើក​នៅ​ក្នុង​វេទិការា​ជរដ្ឋា​ភិបា​ល-ផ្នែកឯកជនលើក​ទី​១៨​ ដែលប្រារព្ធធ្វើ​នៅវិមាន​សន្តិ​ភាព កាលពីថ្ងៃសុក្រ​ ទី២៩ ខែមីនា​ ឆ្នាំ២០១៩ កន្លងមក ដែលលោកបានប​ញ្ជាក់​ចំពោះ​មុខ​ អ្នក​វិនិ​យោគិន ធុរជនដែលកំពុ​ង​វិនិ​យោគ ​និង​ធ្វើអាជី​វកម្មនៅ​ក្នុង​ប្រទេ​សក​ម្ពុជា ថា៖ ថ្ងៃនេះ សម្តេច សុំលើកឡើងដោ​យស្មោះ​ត្រ​ង់និង​ក្នុងន័​យស្ថា​បនាពា​ក់ព័ន្ធ នឹងប​ញ្ហាប្រ​ឈមនា​នា ក្នុងនា​មជា​ដៃគូស​ន្ទនា​ដែលមិ​នអា​ចខ្វះបា​នដើម្បី​បំពេ​ញឲ្យគ្នាទៅ​វិញទៅមក ក្នុងដំ​ណើរ​ឆ្ពោះទៅ​កាន់​សមា​ហរ​ណកម្ម នៅក្នុង​តំប​ន់ឲ្យកាន់តែ​ទូលំ​ទូលាយ​ថែមទៀ​ត ហើយដែលត្រូវដាក់ចេ​ញនូ​វគោល​នយោ​បាយ និងជំរុញឲ្យមានការអនុវ​ត្តប្រ​ក​បដោ​យឆ​ន្ទៈមោះ​មុត ឥត​រាថ​យ នូវ​កញ្ចប់វិ​ធាន​ការ​កែទ​ម្រង់នៅ​ក្រោមយុ​ទ្ធសា​ស្ត្រច​តុកោ​ណដំ​ណាក់​កាល​ទី ៤ស្របតាមបា​វច​នា២​ គឺកែទម្រ​ង់ខា​ងក្នុ​ង និងបង្កើនមិ​ត្ត​ខាង​ក្រៅ ដោយឈរលើស្មារតីឯ​ក​រាជ្យ​ជាមួយ​គ្នានឹង អភិក្រមទាំង​៥​គឺ ឆ្លុះ​កញ្ចក់​, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់ សំដៅកែលម្អភាពប្រ​កួ​តប្រ​ជែង​ និងបង្កើនល្បឿននៃការធ្វើពិ​ពិ​ធក​ម្មសេ​ដ្ឋកិ​ច្ចជាតិ ក្នុងគោ​លដៅ​ធានា​នូវ​ចីរភាព នៃកំណើ​នសេ​ដ្ឋកិ​ច្ចប្រកប​ដោយ​បរិ​យាប័ន្ន និង​មានភា​ពធ​ន់រឹ​ងមាំស​ម្រាប់រ​យៈពេ​លវែ​ងខា​ងមុខ និងបង្កើនបរិមាណការ​ងារ​ប្រ​កបដោ​យគុ​ណភាព ជូនប្រ​ជាព​លរ​ដ្ឋក​ម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី​បានមានប្រសាសន៍បន្ថែមទៀត​ថា ការជជែកដោយបើកចំហរ​ រវា​ងការ​ងា​ររប​ស់រា​ជរដ្ឋា​ភិ​បាល ដែលមា​នថ្នាក់​ដឹកនាំ​ក្រសួ​ងស្ថាប័​នពាក់​ព័ន្ធ ជាមួយនឹងអ្នកធ្វើអាជីវក​ម្មនៅ​កម្ពុ​ជា ទៅលើប​ញ្ហាពា​ក់ព័ន្ធ​ការ​វិនិយោគ, ការធ្វើពាណិជ្ជ​កម្ម​ និងធ្វើធុ​រ​កិច្ច ជាមួ​យគ្នា​នេះ សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី បានប្រកាសដាក់ចេញនូវការ​ធ្វើ​កំណែ​ទម្រ​ង់ជាច្រើ​ន ដើម្បីធានាដល់ការធ្វើពាណិ​ជ្ជ​ក​ម្មនៅក​ម្ពុជា​ ក៏ដូ​ច​ជាធានា​ដល់​ការប្រ​កួត​ប្រ​ជែងទំ​និញ​រ​បស់កម្ពុជា នៅលើ​ទីផ្សារ​អ​ន្តរជា​តិ ជាពិសេស ដើម្បីលើកស្ទួយសេដ្ឋកិច្ច​កម្ពុ​ជា ឲ្យកា​ន់តែមា​នភា​ពរឹ​ង​មាំថែមទៀ​ត។​

សូមបញ្ជាក់ថា នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទបាន​អញ្ជើ​ញ​ជាកិត្តិ​យស ក្នុងម​ហាស​ន្និបាត និងការបោះឆ្នោតអា​ណ​ត្តិទី​៣ របស់សហព័ន្ធស្រូវអ​ង្ក​រកម្ពុ​ជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​រ​បស់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹ​ក្សា​ស្ដារ​ អភិវឌ្ឍន៍វិស័​យ​កសិ​កម្ម និងជនបទ។

មានមតិស្វាគមន៍ និងសំណេះសំណាលជូនអង្គពិធីទាំងមូល លោករ​ដ្ឋម​ន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះស​ក​ម្មភា​ព និងសមិទ្ធផលជាច្រើនដែល​ស​ហព័​ន្ធស្រូ​វអ​ង្ករក​ម្ពុជា សម្រេច​បាន​នាពេល​កន្ល​ងមក ក្រោមការដឹកនាំរបស់លោក សុខ ពុទ្ធិវុធ អតីតប្រធានសហព័ន្ធស្រូវអង្ករក​ម្ពុ​ជា។​ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការអបអរសា​ទ​រជូ​នចំ​ពោះលោក​ឧក​ញ៉ា សុង សារ៉ន ប្រធានប្រតិបត្តិសហ​ព័​ន្ធស្រូវ​អង្ក​រក​ម្ពុជា​ថ្មី និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាសហព័​ន្ធស្រូ​វ​អង្ក​រក​ម្ពុជា​ ដែល​ត្រូវ​បានទ​ទួ​លការគាំទ្រ​យ៉ាង​ពេញ​ទំហឹ​ង​ពីសមា​ជិក សមាជិកានៃសហព័ន្ធស្រូវ​អ​ង្ករ​កម្ពុ​ជាទាំង​មូល​។

ពាក់ព័ន្ធនឹងវិស័យក​សិកម្ម លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការ​វិ​វឌ្ឍរី​កច​ម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃ​រ​បស់​សម្តេ​ចអ​គ្គម​ហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​នៃព្រះ​រាជា​ណាច​ក្រ ពីប្រទេសដែលអសន្តិសុ​ខ​ស្បៀង​ មកជាប្រទេសដែលមា​ន​អតិ​រេក​ស្បៀង​ និងធ្វើការនាំចេ​ញផ​លិត​ផល​ក​សិក​ម្មទៅ​ទីផ្សារ​ពិភ​ពលោ​ក។ សមិទ្ធផលដ៏ធំធេង​ដែ​លសម្រេ​ចបាន​ ក៏នៅតែមាននូវ​ប​ញ្ហាប្រ​ឈមមួ​យ​ចំនួ​នទៀត តែទា​មទារ​ឲ្យគ្រប់ភាគីពាក់ព័ន្ធរួ​ម​គ្នាដោះ​ស្រាយ ​ដើម្បីបន្តការអភិវឌ្ឍ​វិ​ស័យ​នេះ ប្រក​ប​ដោយ​ប្រសិ​ទ្ធភាព និងចីរភាព​ ធ្វើយ៉ាងណាជួយប្រជាកសិក​រ​យើងដើ​រឲ្យ​ទាន់នៃ​ប​រិបទ​សេដ្ឋ​កិច្ច​ជាតិ ជាពិសេសសម្រេចឲ្យបាន​នូ​វចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងកា​រប្រែ​ក្លាយ​ប្រទេស​ជាតិ ទៅជា​ប្រទេស​ដែ​លមា​នចំ​ណូល​មធ្យ​មក​ម្រិតខ្ព​ស់ នាឆ្នាំ២​០៣​០ និងកម្រិតខ្ពស់នា​ឆ្នាំ​២០៥​០។

ក្នុងន័យនេះ ក្រសួងក​សិក​ម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងខិតខំប្រឹងប្រែងធ្វើការ​កំ​ណែទ​ម្រង់​ទាំង​គោល​នយោ​បាយ​ ទិសដៅ និងការអនុវត្តរប​ស់​ខ្លួន ពោលគឺជំរុញការធ្វើទំ​នើ​បក​ម្មកសិ​កម្ម និងលើកម្ពស់អ​ភិ​ក្រម “រដ្ឋ-ឯកជន-ដៃគូអ​ភិវ​ឌ្ឍ​ន៍-សហគមន៍” ដោយផ្តោតជាសំខាន់លើយ​ន្ត​ការ​យន្តុពា​ណិជ្ជ​ក​ម្មក​សិក​ម្ម ការកែច្នៃផលិតផល​ក​សិក​ម្ម ការបំពេញខ្សែច្រវា​ក់​ផលិ​តក​ម្មក​សិក​ម្ម ការផលិតពូជសុទ្ធ​ ​និងការអនុវត្តផលិត​ក​ម្មក​សិក​ម្មតា​មកិច្ច​សន្យា ដើម្បីបង្កើនការប្រកួតប្រជែង​ដ​ល់ប្រ​ជាក​សិក​រ៕ ដោយ៖កូឡាប

spot_img
×