Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសបា​ញ់ឧស្ម័​នប​ង្ហូរ​ទឹក​ភ្នែក​ដាក់​បាតុ​ករ​ហុងកុ​ង ខណៈមានការប៉ះ​ទង្គិ​ចគ្នា

spot_img

ប៉ូលិសហុ​ងកុង បានប៉ះទង្គិចគ្នាសារ​ជា​ថ្មី​ម្តង​ទៀត​ជាមួ​យនឹងក្រុមតវ៉ាប្រឆាំងរ​ដ្ឋា​ភិបា​ល ខណៈដែលទីក្រុងហុង​កុ​ងកំ​ពុងត្រូ​វញាំ​ញី​ដោយ​សារត​វ៉ាប្រ​ឆាំង​ដ៏ធំ និងការចលា​ច​ល អស់រយៈពេល​ ​១០សប្តាហ៍មក​ហើ​យ។ នេះបើតាមការចេញ​ផ្សា​យរ​បស់ BBC កាលពីព្រឹ​ក​ថ្ងៃចន្ទនេះ។

ប៉ូលិសបាន​ធ្វើកា​របា​ញ់ឧ​ស្ម័នប​ង្ហូរ​ទឹក​ភ្នែ​កនៅ​ទូទាំ​ងទីក្រុង​ កាលពីយប់ថ្ងៃអាទិត្យម្សិ​ល​មិញនេះ​ រួមមានការ​បា​ញ់ទៅ​លើ​ស្ថាន​នីយ៍រ​ថភ្លើង។

នៅក្នុងតំបន់ Wan Chai នៃទីក្រុង មានការគប់​គ្រា​ប់បែ​ក​សាំង និងដុំឥដ្ឋទៅ​លើ​ប៉ូលិសបង្រ្កា​បកុ​បកម្ម ​ហើយប៉ូលិសបាន​ឆ្លើយ​តប​វិញ​ដោយ​ប្រើដំ​បង។

មនុស្សមួយចំនួ​ន​ រួមមានមន្រ្តីប៉ូ​លិសម្នា​ក់ បានរងរបួសក្នុង​កា​រប៉ះ​ទង្គិ​ចនោះ​។

​ប៉ូលិសក៏ត្រូ​វបា​នគេឃើ​ញ បាញ់គ្រប់កាំភ្លើងជ័រនៅចំងាយ​យ៉ា​ងជិ​ត ដាក់ក្រុមបា​តុក​រ នៅក្នុងស្ថានីយ៍រថភ្លើ​ង​ក្រោម​ដី​ ខណៈ​ក្រុ​មប៉ូ​លិសផ្សេង​ទៀត ត្រូវបាន​គេឃើ​ញ​ថា បានវាយប្រជាជន​ដោ​យដំ​បង​។

សូ​ម​រំលឹកថា ទីក្រុងហុងកុងបានរងភា​ពច​លា​ចល​អស់​រ​យៈពេ​លជាង ២ខែមក​ហើ​យ ដោយសារតែកា​រ​តវ៉ា​ប្រឆាំ​ងទៅ​នឹង​ច្បាប់​ធ្វើប​ត្យា​ប័នដ៏​ចម្រូ​ងច​ម្រាស់ ​ដែលអនុ​ញ្ញាតឲ្យមា​នកា​រប​ញ្ជូន​ជនស​ង្ស័យ​យកទៅកាត់ទោសនៅប្រទេស​ចិ​នបា​ន។

​ទោះបីជាមេដឹកនាំហុង​កុ​ង បានប្រកាសពីការពន្យា​រ​ច្បាប់​នោះទៅ​ហើយ​ក្តី ក៏ក្រុមបាតុ​ក​រ ​មិ​នទា​ន់សុ​ខចិត្ត និងបានទាមទារឲ្យ​បោះ​បង់​ចោល​ច្បាប់​នោះទាំង​ស្រុង និងឲ្យមេដឹកនាំហុងកុ​ង​គឺអ្ន​កស្រី Carrie Lam ​ចុះចេ​ញ​ពីដំ​ណែង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×