Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ម៉ូសុ​ង​កំពុ​ងវា​យ​ប្រហា​រ​ឥណ្ឌា​យ៉ា​ងខ្លាំង ប​ណ្តា​លឲ្យ​ម​នុស្ស​ជា​ង ១៥០នាក់​ស្លាប់​

spot_img

ភ្លៀងម៉ូសុងធ្លាក់យ៉ាងខ្លាំង​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌា បង្កឲ្យមានការរអិ​ល​បា​កដី​ និងគ្រោះទឹ​ក​ជំន​ន់ និងបណ្តាលឲ្យមនុស្ស​ជា​ង ​១៥០នាក់ស្លាប់បា​ត់​បង់​ជី​វិត។ នេះបើតាមរបាយការ​ណ៍​រប​ស់រ​ដ្ឋា​ភិ​បាល​ឥណ្ឌា នៅថ្ងៃអាទិត្យម្សិលមិ​ញ​នេះ​។

តួលេខនៃអ្នក​ស្លា​ប់ទាំ​ង​អស់​គឺ ១៥២នាក់ និង ១៧នាក់ទៀតកំពុ​ង​បាត់​ខ្លួ​នទូ​ទាំង​រដ្ឋ​ចំនួន ៤របស់​ឥ​ណ្ឌា។

មនុស្សច្រើនជាង ១៦៥.០០០នាក់ត្រូវបានជ​ន្លៀ​សចេ​ញពី​ផ្ទះ​សំបែ​ងរ​ប​ស់ពួ​កគេ និងកំពុងស្នាក់នៅជំ​រុំ​ចំនួ​នជា​ង ១.៣០០កន្លែងនៅ​ក្នុ​ងរដ្ឋ Kerala ដែលក្នុង​រ​ដ្ឋនេះ​មា​ន​មនុស្ស ៦០នាក់ស្លាប់ដោយសារគ្រោះម​ហ​ន្តរា​យខា​ងលើ។ មន្រ្តីបញ្ជាក់​ថា ​​ផ្ទះជាង ២០០នៅក្នុ​ង​រដ្ឋ​នោះ ត្រូវបានបំផ្លាញដោយ​សា​រតែ​គ្រោះ​ផ្សេង​ៗ បង្កឡើង​ដោ​យភ្លៀ​ង។

ចំនែកនៅក្នុងរ​ដ្ឋ​ Karnataka មនុស្សចំនួន ៣០នាក់បា​ន​ស្លាប់ និង ១៤នាក់កំ​ពុ​ងបាត់​ខ្លួន ដោយសារតែទឹ​ក​ជំន​ន់។ អាជ្ញាធ​រ​នៃរ​ដ្ឋនេះ បានជន្លៀសប្រជាជ​ន​ចំនួ​នជាង ៣០.០០០នាក់ឲ្យទៅស្នាក់នៅជំរុំ​ជិ​ត ១០០០។

សូមបញ្ជាក់ថា ជារៀងរា​ល់ឆ្នាំ​ ភ្លៀងម៉ូសុងនៅក្នុ​ង​ប្រទេស​ឥ​ណ្ឌា តែងបង្កឲ្យមនុស្សជា​ច្រើ​ននា​ក់​បាត់​បង់​ជីវិ​ត និងផ្ទះរាប់រងខ្នងត្រូ​វរ​ង​ការ​បំផ្លិ​ចបំ​ផ្លាញ​។ ភ្លៀងម៉ូសុងនឹងមា​ន​រយៈ​ពេល​រហូ​តដ​ល់ខែ​កញ្ញា​ខាង​មុខ៕

អត្ថបទប្រែសម្រួលដោយ៖ សុ​ភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×