Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកោះប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី

spot_img

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ ​បា​នបើក​ស​ម័យ​ប្រជុំ​រដ្ឋ​សភាជា​វិសា​មញ្ញ នីតិកាលទី៦ ក្រោមអធិប​តី​ភាពដ៏​ខ្ពង់ខ្ពស់ សម្ដេច​អ​គ្គម​ហា​ពញាច​ក្រី ហេង សំរិន ប្រធាន​រដ្ឋ​ស​ភា នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ដោយមានវត្តមានតំណាងរាស្រ្ត​ពេ​លផ្តើ​មសម័​យប្រ​ជុំ ចំនួន​ ១០៨រូប។

នាព្រឹកនេះ​ អង្គប្រជុំបានលើកយក​រ​បៀបវា​រៈតែ​មួយគឺ ការបោះឆ្នោតជ្រើ​ស​តាំង ​លោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គ​ចៅ​ក្រ​ម សម្រាប់អាណ​ត្តិ​ថ្មី ជ្រើសតាំងដោយរ​ដ្ឋ​សភា​ មកធ្វើការបោះឆ្នោត​នៅ​ក្នុង​ស​ម័យ​ប្រ​ជុំជា​វិសាម​ញ្ញ នីតិកាល​ទី​៦។

សម្ដេច​អ​គ្គម​ហា​ពញាច​ក្រី បានមានប្រសាសន៍ថា ខ្ញុំបានដឹកនាំសម័យប្រជុំរ​ដ្ឋ​សភា​ជាវិ​សាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតំាង​ ​លោក អ៊ិត រ៉ាឌី​ ជាសមាជិកឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅ​ក្រមស​ម្រាប់​អាណ​ត្តិថ្មី ជ្រើសតំាងដោយរដ្ឋស​ភា​នីតិកា​លទី៦ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

សម្តេច បានថ្លែងថា ដោយ​សារតែ​ពេលនេះ​ ជាពេលវិស្សម​កាល​ពី​​ស​ម័​​យប្រ​ជុំ​ពេញ​អង្គរ​ដ្ឋ​សភា​ និង​ដោយ​សា​ររ​ដ្ឋស​ភា​ពុំទា​ន់មា​ន​របៀ​បវា​រៈសម្រាប់បន្តសម័យប្រជុំជាវិ​សា​មញ្ញ ខ្ញុំប​ន្តអំ​ពា​វនាវ និងលើក​ទឹ​កចិត្ត ដ​ល់ស​មាជិ​កស​មា​ជិកា​ទំា​ង​អស់​ប​ន្តចុះ​បេសក​ក​ម្មតា​មម​ណ្ឌល​ខេត្ត​ទូទំា​ងប្រទេ​ស ដើម្បីស្វែ​ងយ​ល់ពី​ទុក្ខ​លំបាក​រប​ស់ ប្រជាពល​រ​ដ្ឋ ពិ​សេស​សូម​ចូល​រួ​មដោះស្រាយ ទុក្ខលំបាកប្រជាពលរដ្ឋ ​ជាមួយ​រាជ​រ​ដ្ឋាភិ​បា​លនៅ​ក្នុង​ឱ​កាស​ដែល​ប្រទេ​ស​យើង មាន​ខេត្ត​ក្រុង​មួយ​ចំនួន បានកំពុងទទួលរង​នូវ​ជំន​ន់ទឹ​កភ្លៀ​ង និងគ្រោះរាំងស្ងួ​ត​ជាដើម​។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថាំ ខ្ញុំក៏​សូម​កោតស​រ​​សើរ ដល់សមាជិកស​មា​ជិកា​រ​ដ្ឋស​ភាទំាង​អ​ស់ ពិសេសគណៈកម្មកា​រ​ជំនា​ញរ​ដ្ឋសភា​ទំាង១០ ដែលបានចុះសិក្សាស្វែ​ង​យល់​វិស័​យកា​រងារ ដែលគណៈកម្មកា​រ​រប​ស់ខ្លួ​នទ​ទួលប​ន្ទុក នៅតាមខេត្តក្រុង​ និងក្រសួង​ម​ន្ទីរ មួយរ​យៈ​មក​នេះ ដើម្បីបំពេញតួ​នា​ទី ភារកិច្ចរប​ស់​រដ្ឋ​សភា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ព​ស់​ ជំរុញសេវាសាធា​រ​ណរ​បស់​រដ្ឋ​ឆ្លើយ​តប​តម្រូ​វកា​ររប​ស់ប្រ​ជាព​លរដ្ឋ និងការ​រី​កច​ម្រើន​ ប្រទេសជាតិ​យើ​ង៕ដោយ៖កូឡាប

spot_img
×