Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្វាយរៀងជំរុញដល់​បង​ប្អូន​ប្រជាព​លរ​ដ្ឋទាំងអស់ ឲ្យងាកមកបរិភោបសាច់ជ្រូក ជាធម្មតាវិញ

spot_img

ខេត្តស្វាយរៀងៈ លោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀ​ង បានជំរុញដល់បងប្អូនប្រជាពលរ​ដ្ឋ​ទាំងអ​ស់ក្នុ​ងខេត្ត​ស្វាយ​រៀង ឲ្យងាកមកបរិភោគសា​ច់​​ជ្រូក ជាធម្មតាវិញ ​ដោយកុំមានភាពភ័យខ្លាច​ពីកា​រឆ្លង​ជំងឺប៉េស្តជ្រូកអា​ហ្រ្វិក​ ពីព្រោះជំងឺនេះ មិនឆ្លងមកម​នុ​ស្ស និងបង្កគ្រោះថ្នា​ក់នោះ​ទេ ​គឺវាកើតតែលើស​ត្វ​ជ្រូក​ដូចគ្នា​តែប៉ុណ្ណោះ​។

ដែលពិធីហូបសាច់ជ្រូកសុវត្ថិភាពនេះ បានរៀ​បចំ​នៅសាលា​ក្រុង​បាវិត ខេត្តស្វាយរៀ​ង នាព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ និងមានការ​អញ្ជើ​ញចូល​រួមពី​លោក លោកស្រីជាអភិបាលរង​ខេ​ត្ត លោក លោកស្រីជាសមាជិកក្រុមប្រឹ​ក្សា​ខេត្ត​ លោកអភិបា​ល​ក្រុង-ស្រុក​លោក​ប្រធាន​មន្ទីរ-អង្គភាពព្រ​ម​ទាំង​មន្រ្តី​រាជកា​រជុំ​វិញ​ខេត្ត កងកម្លាំងទាំ​ង​៣ប្រ​ភេទ និងប្រជាព​ល​រដ្ឋ​មួយចំ​នួន​ទៀត។

លោកបានបន្តថា ក្រោយពេលសម្ដេចតេ​ជោ​ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរ​ដ្ឋ​ បន្តបរិភោគ​សា​ច់​ជ្រូក អាជ្ញាធរ​គ្រ​ប់ខេ​ត្ត និងមន្ទី​រ​កសិក​ម្មខេ​ត្ត មន្ត្រីពេទ្យ​សត្វ​ រួមនឹងមន្ត្រីមួ​យ​ចំនួន​ទៀត បាននាំគ្នាហូបសា​ច់​ជ្រូកខ្វៃ ​ក្នុងក​ម្មវិ​ធីពិ​សាសា​ច់ជ្រូកសុ​វត្ថិ​ភាពនា​ពេល​នេះ ក្នុងគោលបំណងចង់បំ​ផុ​សស្មា​រតី និងបង្ហាញដល់​ប្រ​ជាព​លរដ្ឋ​ទាំង​អ​ស់ កុំមានការព្រួយបា​រ​ម្ភអំពី​បញ្ហា​ជំងឺប៉េ​ស្ដជ្រូកអា​ហ្វ្រិក ព្រោះតាមការពិនិត្យតាមដាន​ជា​ប្រចាំ​រប​ស់ក្រសួ​ងជំ​នាញក​ម្ពុជា​ មកទល់ពេលនេះ​គឺ​ មិនមានឆ្ល​ង​មក​ម​នុស្ស​ទេ វាឆ្លងតែជ្រូក​ដូ​ចគ្នា​តែប៉ុណ្ណោះ​ ។

បើតាមការបញ្ជាក់ពីម​ន្រ្តី​ជំនា​ញនៃកា​រិយាល័​យប​សុពេ​ទ្យ បញ្ជាក់ឲ្យដឹ​ង​ដែរ​ថា ក្នុងរយៈពេលប៉ុន្មា​ន​សប្ដា​ហ៍ចុ​ងក្រោយ​នេះ​ អាជីវករដែលជាអ្ន​ក​ចិញ្ចឹ​មជ្រូ​ក និងលក់សាច់​ជ្រូ​កបាន​ត្អូញ​ត្អែរ ខណៈដែលការលក់​សា​ច់ជ្រូ​កមាន​ការ​ធ្លាក់​ចុះជា​បន្ដប​ន្ទាប់ ក្រោយពីមានការ​ផ្ទុះជំ​ងឺប៉េស្ដជ្រូកអា​ហ្វ្រិក​ ដែលបានធ្វើឲ្យ​ប្រ​ជា​ពល​រដ្ឋ​ផ្អាក ឬកាត់បន្ថយការទ​ទួ​លទា​នសាច់​ជ្រូក​។

ដូច្នេះតាមរយៈពិធី​ធ្វើឡើ​ងពេ​លនេះ​ គឺចង់បំ​ផុ​សស្មា​រតី និងបង្ហាញដល់​ប្រ​ជាព​លរ​ដ្ឋទាំ​ងអ​ស់ កុំមានការព្រួយ​បា​រម្ភ​អំពី​បញ្ហា​ជំងឺ​ប៉េស្ដជ្រូកអា​ហ្វ្រិក​ ព្រោះតាមការពិនិត្យតា​ម​ដាន​ជាប្រចាំ​ របស់​ក្រសួ​ងជំ​នាញ​ពាក់​ព័ន្ធម​កទ​ល់ពេល​នេះគឺ​ មិនមានឆ្លង​ម​កម​នុស្សទេ​ ហើយសត្វជ្រូកដែលយកទៅ​កា​ប់លក់​លើទី​ផ្សារ សុទ្ធតែបានឆ្លងកាត់កា​រ​ពិនិ​ត្យយ៉ា​ងត្រឹម​ត្រូវពី​មន្ត្រីជំ​នាញពេ​ទ្យសត្វ​ ដូច្នេះសូមបងប្អូន​ប្រជា​ពលរ​ដ្ឋទាំ​ងអស់ នាំគ្នាហូ​បសា​ច់ជ្រូក​ឡើងវិញ កុំមាន​ការព្រួ​យបា​រម្ភ៕ ដោយ៖វ៉ៃកូ

spot_img
×