Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ទី​ហ្វុ​ង Lekima សម្លាប់​មនុស្ស ៤៤​នាក់​នៅ​ចិន​

spot_img

​ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​ឈ្មោះ Lekima បានសម្លាប់​មនុស្ស​ចំនួន ៤៤​នាក់ និង​បណ្តាល​ឲ្យ ១៦​នាក់​ផ្សេងទៀត​បាត់​ខ្លួន នៅក្នុង​ខេត្ត​ចំនួន ២ ក្នុងប្រទេស​ចិន​។​

​រហូតមកដល់​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ចំនួន​អ្នកស្លាប់​នៅក្នុង​ខេត្ត Zhejiang បាន​កើន​ដល់ ៣៩​នាក់ ខណៈ ៩​នាក់​បាត់​ខ្លួន​។ នេះ​បើតាម​ស្ថាប័ន​គ្រប់គ្រង​ទឹកជំនន់​របស់​ខេត្ត​នេះ​។​

Lekima ដែលជា​ព្យុះ​ទី​ហ្វុ​ង​ទី​៩ និង​ខ្លាំង​បំផុត ក៏​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ជិត ៧​លាន​នាក់​ផងដែរ នៅក្នុង​ខេត្ត Zhejiang ហើយ​ក្នុងចំណោម​នោះ មាន​មនុស្ស ១,២៦​លាន​នាក់​ត្រូវបាន​ជន្លៀស​ចេញ​។ វា​បាន​បំផ្លាញ​ដំណាំ​ជាង ២​សែន​ហិច​តា និង​ធ្វើ​ឲ្យ​ប្រទេស​ខាតបង់​ប្រាក់​ចំនួន ៣,៤​ពាន់​លាន​ដុល្លា​។​

​ព្យុះ​កំណាច​នេះ បាន​បោកបក់​មកលើ​ខេត្ត Zhejiang នៅ​ម៉ោងជាង ១​ព្រឹក​ថ្ងៃ​សោ​រិ៍ និង​បាន​បោកបក់​ម្តងទៀត​នៅ​ម៉ោង​ជិត ៩​យប់ ថ្ងៃអាទិត្យ​។​

​ចំណែក​នៅ​ខេត្ត Shandong ព្យុះ​ខាងលើ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ និង​បាត់​ខ្លួន ៧​នាក់​។ ប្រជាជន​ចំនួន ១,៦៦​លាន​នាក់​ក្នុង​ខេត្ត​នេះ រង​ផលប៉ះពាល់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ Xinhua​

spot_img
×