Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​ផ្សារ​ត្រពាំង​អណ្តើ​ក​ ៖ ​ស៊ូ​ចំណេញ​តិច​មិន​យកចំណេញ​ច្រើន​អោយតែ​អ្នក​បរិភោគ​ទៅ​មាន​ផាសុខភាព​ល្អ នោះគេ​និង​រត់​មករក​យើង

spot_img

​តាកែវ​៖ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ត្រពាំង​អណ្តើ​កបាន​និយាយថា ពួកគាត់​លក់ដូរ​ទំនិញ​ដែលមាន​គុណភាព មិនមាន​សារធាតុ​គីមី ឬ​ទំនិញ​ហួស​កាល​បរិ​ច្ឆេ​ទ​ឡើយ គឺ​ដើម្បីអោយ​អ្នកទិញ​យកទៅ​បរិភោគ មាន​សុខ​ភាពល្អ មិន​ប៉ះពាល់​ដល់​សុខភាព​ដោយសារតែ​អាហារ​មាន​ជាតិគីមី ហើយ​ពួកគាត់​បាន​អះអាងថា សុខចិត្ត​ចំណេញ​តិច មិន​យកចំនេញ​ច្រើន​នោះទេ ។​

​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បានធ្វើការ​អះអាងថា ក្រុមអាជីវករ​ភាគច្រើន គឺ​ពួក គាត់ បាន យល់ ដឹង​កាន់តែច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ ដោយ​ដាក់​លក់ទំនិញ និង​ចំណីអាហារ ដែល មាន អនាម័យ ត្រឹមត្រូវ និង​រក​ពុំ​ឃើញ​សារ​ធាតុគីមី​នៅលើ​ចំណីអាហារ​ដូច​មុន​នោះទេ ។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បានបញ្ចប់​ការត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​ជាច្រើន​មុខ នៅក្នុង​ផ្សារ​ត្រពាំង​អណ្តើក ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​មានប្រសាសន៍ថា នៅក្នុងការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ មន្ត្រី​ជំនាញ​របស់​យើង​បានធ្វើ​ត្តេ​ស៍​បឋម​ទៅលើ​ចំណីអាហារ​មួយចំនួនធំ និង​ពិនិត្យ​ទៅលើ​គ្រឿង​កំប៉ុង​ឃើញថា មាន​ភាពត្រឹមត្រូវ​ច្រើន ពោលគឺ​រក​ពុំមាន​សារធាតុ​គីមី និង​ទំនិញ ហួស កាលបរិច្ឆេទ​អ្វី​ឡើយ ព្រោះតែ​ពេលនេះ​ពួកគាត់​មានការ​យល់ដឹង​ច្រើន​អំពី​សុវត្ថិភាព និង គិតគូរ​អំពីសុខភាពរបស់អ្នកទិញ ពិសេស​តាមរយៈ​ការ​ចុះមក​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ ក៏ដូចជា​ការអប់រំ​ណែនាំបន្ថែមពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ។​

លោក ប៉ោ លាង​គង់ បន្ថែមទៀតថា សុវត្ថិភាព​ចំណីអាហារ​នេះ វា​ពិតជា​សំខាន់​ខ្លាំងណាស់ សម្រាប់ មនុស្ស​ទូទៅ ព្រោះ​បើកាលណា​ក្រុមអាជីវករ លក់ទំនិញ និង​ចំណីអាហារ ដែល មាន អនាម័យ ល្អ ត្រឹម ត្រូវ និង​គ្មាន​សារធាតុ​គីមី វា​នឹង​ធ្វើអោយ​អ្នក​បរិភោគ មាន​សុខ​ភាពល្អ​រឹងមាំ ជៀស​ផុតពី​ជម្ងឺ​ផ្សេងៗ ដូច្នោះ​បញ្ហា សុវត្ថិ ភាព ចំណីអាហារ​នេះ ក្នុងនាម​យើង​ជា​មន្ត្រី​ជំនាញ​កាំកុងត្រូល គឺ​នៅតែ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ លើ​ទីផ្សារ ជាប់ ជាប្រចាំ ពោលគឺ​មិន​ឲ្យ​ទីផ្សារ​របស់​យើង​ពោរពេញ​ទៅដោយ​អាហារ​គីមី និង​ទំនិញ​មិន​ស្អាត​ល្អ​នោះទេ ។​
បើតាម​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ប៉ោ លាង​គង់ ការយល់ដឹង​ច្រើន របស់​បងប្អូន អាជីវករ ចំពោះ​សុវត្ថិភាព​ចំណីអាហារ វា​នឹង​នាំ​ឲ្យ​ទីផ្សារ​របស់​យើង ក្លាយជា​ទីផ្សារ​ដែលមាន​សុវត្ថិភាព មាន អនាម័យ និង​គ្មាន​ការប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ ៕ ដោយ ៖ តាកែវ​

spot_img
×