Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណី​យ៍៖ ការ​ពិនិត្យ​សុខ​ភាព​របស់​ក្រុម​គ្រូពេ​ទ្យស្ម័​ក្រចិត្ត​កូរ៉េ ជាការ​រួម​ចំណែ​កលើក​កម្ព​ស់សុ​ខុមាលភាព ប្រជាព​លរដ្ឋ​កម្ពុជា

spot_img

តាកែវ ៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណី​យ៍ ​និងទូរ​គម​នគមន៍ បានមា​ន​ប្រសាស​ន៍ថា ការចួលរួមរបស់​គ្រូ​ពេទ្យស្ម័​គ្រចិត្តរបស់ក្រុមគ្រូពេទ្យ​កូ​រ៉េខា​ងត្បូង ក្នុងការជួយពិ​និ​ត្យ សុ​ខភាព​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋក្នុងស្រុកទ្រាំ​ង​ខេត្តតាកែវ របស់យើង​នៅថ្ងៃនេះ​ វាជាការបញ្ជាក់​ឲ្យ​ឃើញថា​ មិត្តភា​ព និងការរាប់អាន​គ្នា​ រវាងប្រទេសទាំង​ពី​រកម្ពុជា និងកូរ៉េ ពិតជាមានភាពស្និទ្ធស្នា​ល និ​ងរួ​មគ្នា​ជួយលើ​ក កម្ព​ស់សុខ​ភាពរ​បស់ប្រ​ជា​ជន និងវិស័យសុខាភិបា​ល​នៅក​ម្ពុជាពិ​តប្រាក​ដមែ​ន ។


ការថ្លែងទ្បើង​បែប​នេះ របស់លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួង​ប្រៃ​ណីយ៍​ និងទូរគម​នាគមន៍​​ក​ម្ពុជា​ នៅក្នុងឱកាស​អញ្ជើ​ញជាអ​ធិបតី ក្នុងពិធីពិនិត្យសុខភា​ពស​ហគ​មន៍ និងផ្លាស់ប្តូ​រ​វប្បធ​ម៌ កម្ពុជា និងកូរ៉េ នៅសាលប្រជុំសាលា​ស្រុក​ទ្រាំង​ ព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ថា ការពិ​និ​ត្យសុខភាពរបស់ក្រុមគ្រូពេទ្យ​ស្ម័​គ្រចិត្តរបស់ភាគី​កូ​រ៉េ ពិតជាមានសា​រសំខាន់​ខ្លាំង​ណាស់ ក្នុងការលើក​ស្ទួ​យសុ​ខុមា​ល​ភាព ​ប្រជា​ពលរ​ដ្ឋនៅ​តាមមូ​លដ្ឋាន សហគមន៍ និងខេត្តរប​ស់​យើង​ ឲ្យកាន់តែល្អប្រសើរ​ប​ន្ថែមទៀ​ត មិន​ថាអ្ន​កមានឬអ្នកក្រនោះទេគឺ​អាច​មកធ្វើ​ការ​ពិនិត្យ និងព្យាបាលជំ​ងឺ​បាន​ដូចគ្នា ជាមួយក្រុមគ្រូពេទ្យ​ម​កពី​បរទេ​ស មកពីប្រទេស​កូរ៉េ​ខាង​ត្បូង ដែលមានជំនាញ​និ​ងបទ​ពិសោធ​ន៍ច្បា​ស់លាស់​ ដោយ​មិនមានការយក​លុយពីបងប្អូ​ន​ប្រជា​ពល​​រដ្ឋ​នោះទ្បើយ​ ។
លោក បា​នបន្តទៀតថា ការពិនិត្យសុខភាពរបស់ក្រុ​ម​គ្រូពេ​ទ្យស្ម័គ្រចិត្តកូរ៉េ ជូនបងប្អូននាពេលនេះ​ មិ​នត្រឹម​តែ ជាការពិនិត្យនិ​ង​ព្យាបាល​ជំងឺ​តែប៉ុណ្ណោះ​ទេ តែវាក៏ជាឱកាស​មួ​យ ក្នុងការយល់ដឹ​ង​បន្ថែម​ អំពី​ការរ​ស់​នៅ ប្រកបដោយអនា​ម័​យនិ​ងផាសុកភាព ​ក្នុងក្រុមគ្រួសារ សហគម​ន៍​របស់​យើង ពីក្រុមគ្រូពេទ្យកូរ៉េទៀ​ត​ផង ។ ហើយម្យ៉ា​ងទៀ​តនោះ យើងក៏បានផ្លាស់ប្តូរវប្បធម៌ចំ​ណេះ​ដឹ​ងមួយ​ចំនួន សម្រាប់ក្រុមគ្រូពេទ្យនៃ​ប្រ​ទេសទាំ​ង​២ កម្ពុជា កូរ៉េ ទៅវិញ​ទៅម​កផ​ងដែរ ។
ថ្លែងក្នុងកម្មវិធីនោះ​ផងដែ​រ លោក OH Nak-Young ឯកអគ្គរដ្ឋទូតនៃ​ស្ថាន​ទូត​សាធា​រណរ​ដ្ឋកូរ៉េ​ប្រចាំនៅ​កម្ពុ​ជា បានលើកឡើងថា​ នេះ​ជាលើកទីមួ​យ ដែលសមាគមគ្រូ​ពេ​ទ្យស័្ម​គ្រចិត្តនៃ​សាធារ​ណរ​ដ្ឋកូរ៉េ​សម្រាប់​ការងា​រស​ង្គម បានមកប្រទេ​សក​ម្ពុជា​ផ្តល់ការពិនិត្យសុ​ខភាព និងព្យាបាលជំងឺជូនដល់ប្រជាព​ល​រដ្ឋ​កម្ពុជា ។ ហើយការពិនិត្យសុ​ខភាព​នេះដែរ គឺមិនត្រឹមតែជួ​យព្យា​បាល​ជំងឺឲ្យប្រជាពលរដ្ឋនៅស្រុក​ទ្រាំ​ងនោះ​ទេ ថែម​ទាំង​បាន​ចូលរួ​មចំ​ណែកផ្តល់​ការ​អប់រំ​ស្តីពីអ​នាម័​យមាត់ ធ្មេញ និងការលា​ង​សម្អាត​ដៃ ​ព្រមទាំ​ងស​កម្ម​ភាពវ​ប្បធម៌មួយចំ​នួន​ដូចជាការ គូសមុខ​ បិតមុ​ខ លាបក្រច​ក និងថតរូបផង​ដែ​រ ៕ដោយ៖ តាកែវ

spot_img
×