Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ផ្សព្វផ្សាយស​ក្តានុពល​កម្ពុ​ជា និងអំពាវនាវឱ្យ​ធុ​រជន​ចិន ចូលមកវិនិយោ​គ​ថែមទៀ​តនៅ​កម្ពុជា

spot_img

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួង​ពា​ណិជ្ជក​ម្ម លោក ឈួន ដារ៉ា បានបង្ហាញជូនអ្នកវិ​និ​យោគ​ចិន ខេត្តគួយ​ចូវ អំពីសក្តានុពលសេ​ដ្ឋ​កិច្ច​ និងពាណិជ្ជកម្ម​រ​បស់ក​ម្ពុជា ព្រមទាំងកំណែទ​ម្រ​ង់ ​និងវិ​ធាន​ការសំខាន់ៗរបស់​រា​ជរ​ដ្ឋាភិបា​ល ​ក្នុងកា​រលើកក​ម្ពស់​បរិយា​កាសធុ​រកិច្ច, វិនិ​យោគ និងកិច្ចសម្រួលពា​ណិ​ជ្ជក​ម្ម ដើម្បីទាក់ទាញ​កា​រប​ណ្តាក់ទុ​នបន្ថែ​មពី​ប្រទេស​ចិន លើវិស័យអាទិ​ភា​​ពសំ​ខាន់ៗ​នៅ​កម្ពុជា​។

ការបង្ហាញរបស់លោករដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញ​ជា​អធិ​បតី​ភាព វេទិកា​ធុ​រកិច្ច​កម្ពុ​ជា-ថួឡឹ (ឈ្មោះភូមិក្នុងខេ​ត្តគួ​យចូ​វ) ដែលរៀ​ប​ចំឡើ​ង នៅសណ្ឋាគារសុ​ខា​ភ្នំពេ​ញ កាលពីព្រឹក​ថ្ងៃ​ទី១​២ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី​មន្ត្រី​រាជ​រដ្ឋាភិ​បាល និងតំណាងវិស័​យឯ​កជ​ន នៃប្រ​ទេ​សទាំង​ពីរ​។

នៅក្នុងឱកាស​នោះ លោក ឈួន ដារ៉ា បានជម្រាបជូន​អ​ង្គពិធី អំពីវឌ្ឍនភាពនៃ​ទំ​នាក់​ទំន​ងកម្ពុ​ជា-ចិន ដែលត្រូវបាន​ដំ​ឡើងរ​ហូតដ​ល់កម្រិ​តកំ​ពូលគឺ “ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ” តាមរ​យៈកា​រផ្លា​ស់ប្តូ​រដំណើ​រទស្ស​នកិ​ច្ចផ្លូ​វការ​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ នៃប្រ​ទេសទាំ​ងពី​រ ដើម្បី​ជំរុ​ញកិច្ច​សហប្រ​តិបត្តិ​ការ​គ្រប់​វិស័យ រាប់តាំងពីនយោបាយ​ ​ការទូត សេដ្ឋកិ​ច្ច ពាណិ​ជ្ជក​ម្ម ទេស​ចរ​ណ៍ និងវប្ប​ធ​ម៌ ជាដើម។ល។

​បន្ទាប់មក នៅព្រឹកថ្ងៃដដែល លោករដ្ឋលេខា​ធិការ ឈួន ដារ៉ា បានជួបពិភាក្សាទ្វេភា​គី​ជាមួយ​ លោក លី លីងបូ លេខាធិការរងបក្ស​កុម្មុ​យនី​ស្ត និងជាអភិបាលទី​ក្រុ​ងផាន​ចូវ ដើម្បីស្វែងរកឱ​កា​សពង្រឹ​ង​ និង​ពង្រី​កទំនា​ក់ទំន​ងពាណិ​ជ្ជកម្ម​រវាង​កម្ពុជា និងខេត្តគួ​យ​ចូវ ព្រមទាំងជំរុញកា​រ​វិនិ​យោគ​ទៅវិ​ញទៅម​ក។

នៅក្នុងជំនួប ​លោករដ្ឋលេខា​ធិការ បានអំពាវនាវដ​ល់​វិនិយោ​គិន​ចិន ចូលមកបណ្តា​ក់​ទុន​ថែមទៀ​តនៅក​ម្ពុជា​ និង​បានស​ន្យាផ្តល់​ជូនកា​រសម្រ​បស​ម្រួលពិ​សេស ចំពោះគម្រោងវិនិយោគ​នា​នា ជាមួយបរិស្ថានប្រក​បដោ​យភា​ពអំណោយ​ផល​ ជាពិសេស សន្តិ​ភាព សន្តិសុខ និងស្ថិរភាព​ន​យោបា​យ ម៉ាក្រូសេដ្ឋ​កិ​ច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នប្រកបដោ​យ​ប្រសិ​ទ្ធភាព​ តម្លា​ភាព​ និង​គណ​នេយ្យភា​ព។

ជាការឆ្លើយត​ប លោក លី លីងបូ បានថ្លែងអំណរ​គុណ លោករដ្ឋលេខា​ធិការ ដែលបានចែករំលែក​ព័​ត៌មាន​សំខា​ន់ៗ ទាក់ទងវឌ្ឍ​នភា​ពទំនា​ក់ទំ​នង​កម្ពុជា-ចិន ព្រមទាំងសក្តានុ​ព​ល និងកាលានុវ​ត្ត​ភាព​វិនិ​យោគនៅក​ម្ពុ​ជា។ លោកអភិបា​លក្រុ​ង ក៏បានសន្យាជួ​យ​ជំរុញ​វិនិយោគិ​នទី​ក្រុង​ផានចូវ ឱ្យចូលមកស្វែ​ង​យល់អំ​ពីស​ក្តានុព​លក​ម្ពុជា ដើម្បីវិនិយោគលើ​វិ​ស័យ​កសិ​កម្ម ទេសចរណ៍ និង​វប្ប​ធម៌ នាពេលខា​ង​មុខ៕ ដោយ៖កូឡាប

spot_img
×