Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែចិត្តកំណាច ដាក់ទណ្ឌកម្មបុគ្គលិកស្រីឲ្យអង្គុយ​ច្រហោង​​ងើប​ចុះៗ​​ ១០០ ដង រហូតធ្លាក់ខ្លួនឈឺស្លាប់ ព្រោះខឹងនាងបានធ្វើរឿងមួយនេះ

spot_img

​ការ​បណ្តែតបណ្តោយ​ឲ្យ​យឺត​ពេល​ទៅ​សាលា ឬ ធ្វើការ វា​ពុំមែន​ជា​រឿង​ល្អ ហើយ​វា​តែង​កើតឡើង​ចំពោះ​យើងទាំងអស់គ្នា ប៉ុន្តែ ក៏​គ្មាន​នរណាម្នាក់​ធ្វើបាន​ល្អឥតខ្ចោះ​នោះដែរ ។ ទោះយ៉ាងណា ការ​តែង​បង្កើតឡើង​នូវ​វត្តមាន​យឺត​ម៉ោង គឺជា​បញ្ហា​មួយ ដែល​យើង​គួរ​បញ្ឈប់​ការ​ដោះសារ ។ ពិតណាស់ ការធ្វើ​ឲ្យ​យឺត​ម៉ោង​ធ្វើការ ជាហេតុ​ធ្វើ​ឲ្យ​ថៅកែ​របស់​អ្នក​មួម៉ៅ ឬ ទ្រាំ​ពុំបាន​រហូត​បណ្តេញ​អ្នក​ចេញពី​ការងារ ។ តែ​យ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្ម​«​យឺត​ម៉ោង​ធ្វើការ​» ចំពោះ​បុគ្គលិក​ស្រី​ម្នាក់នេះ វា​ជា​រឿង​មួយ​ដ៏​ជ្រុល​ហួសហេតុ​បំផុត ដែល​រហូត​ធ្វើ​ឲ្យ​នាង​ត្រូវ​បាត់បង់​ជីវិត បន្ទាប់​រង​ការ​ធ្វើបាប​ផ្លូវកាយ​ច្រើន​ថ្ងៃមក ។​


​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់​ឈ្មោះ Xiao Fei អាយុ ១៥ ឆ្នាំ បានសម្រេច​បោះបង់​ការ​សិក្សា និង​ខ្ចី​កាត (ID) របស់​មិត្តភក្តិ​ចាស់​ម្នាក់ ដើម្បី​ដាក់ពាក្យ​ធ្វើការ​ងារ​នៅ Qfang (​ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​) ។ ជាក់ស្តែង នាង​ត្រូវការ​លុយ​ដើម្បី​បង់ថ្លៃ​វិ​ក័យ​ប​ត្រ​ពេទ្យ​ព្យាបាល​ឪពុក​របស់​នាង ។ ហេតុនេះ វា​ជា​វិធី​តែមួយគត់​ដែល​នាង​ត្រូវធ្វើ​បែបនេះ ។​

​ប៉ុន្តែ នៅពេល​នាង​ទៅធ្វើ​ការ​យឺត​ម៉ោង ថៅកែ​របស់​នាង​បានដាក់​ពិន័យ​នាង​ឲ្យ​ធ្វើ​អង្គុយច្រហោង​ចុះឡើងៗ ១០០ ដង ឥត​ឈប់ ។ Xiao Fei មិនយូរប៉ុន្មាន​បន្ទាប់​រង​ការដាក់ទណ្ឌកម្ម ក៏បាន​ធ្លាក់ខ្លួន​ឈឺ ។ នាង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Xiangya No 2 និង​ត្រូវបាន​គេ​រាយការណ៍​ថា នាង​បាន​ស្លាប់​នៅ​ថ្ងៃទី​៧ ខែកក្កដា ។ នាង​ពុំ​អាច​កម្រើក​ជើង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​នាង​ត្រូវបាន​គេ​និយាយថា ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម ។​

​លោក Jiang ឪពុក​របស់ Xiao បានទទួល​ថា កូនស្រី​របស់គាត់​ត្រូវបាន​គេ​ដាក់ទណ្ឌកម្ម ដោយសារ​មក​ធ្វើការ​យឺត​ម៉ោង​នៅ​ចុងខែ​កក្កដា និង​និយាយថា ថៅកែ​របស់​នាង​បង្ខំ​ឲ្យ​នាង​ធ្វើ Squat ចំនួន ១០០ ដង នៅពេល​ព្រឹក ។ នេះ​ជា​រឿង​ដ៏​សាហាវ និង​ខ្លោចចិត្ត​មួយ ដែល​យើង​ពុំ​ធ្លាប់​ឃើញ ៕​ ចន្ទី

  

spot_img
×