Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺអេដស៍បានថ​យចុះ​នៅសល់​ត្រឹម0,៧%ក្នុងខេត្តស្វាយរៀ​ង​

spot_img

ខេត្តស្វាយ​រៀង៖ លោកស្រី ហួយ ស៊ីខេង ប្រធានអង្គការអង្គកា​រ​មូលនិ​ធិថែ​ទាំសុខ​ភាពអ្ន​កជំ​ងឺអេដស៍ (AHF) បានថ្លែ​ងថា ជំងឺអេដស៍បានថ​យចុះ​នៅសល់​ត្រឹម0,៧%ក្នុង​ខេត្តស្វា​យរៀង​។

លោកស្រី​បានថ្លែ​ងបែបនេះ នៅវិទ្យា​ល័យ​ស្វាយរៀង​ក្នុងពិធីទិវាអ​ន្តរ​ជាតិដើម្បី (រក្សាស​ន្យា) លើកក​ម្ពស់​យុវជន​នៅជុំវិ​ញពិភពលោក ដោយមា​នការ​អញ្ជើ​ញចូលរួមពីលោកពិន ដារ៉ា​ អនុប្រ​ធានម​ន្ទីរ អបរំ ខេត្ត​ស្វាយរៀង លោក​គ្រូអ្នកគ្រូសិស្សប្រមាណជា​ង​៣០០​នាក់ នៅព្រឹកថ្ងៃ​ទី១២ សីហា ឆ្នាំ២​០១៩ ដែលបានរៀបចំឡើងដោយអង្គកា​រAHF​កម្ពុជា។

លោកស្រីបានបន្តថា អង្គការមូលនិធិថែទាំសុខភា​ព​អ្នកជំ​ងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹ​ងជំ​ងឺអេ​ដស៍​ធំជាង​គេបំផុ​ត នៅលើពិ​ភពលោ​ក កំពុង​ប្រតិប​ត្តិការ​នៅក្នុង​ ៣៤ ប្រទេស​ បានរៀ​បចំ​ដើម្បីអប​អរទិវាយុវជនអន្ត​រជាតិ ជាថ្ងៃច​ងចាំ ដែលបា​នបង្កើ​តឡើងដោយ​អង្គកា​រសហ​ប្រជា​ជាតិនៅ​ឆ្នាំ ១៩៩៩ក្នុង​ការផ្ដល់សិ​ទ្ធិអំ​ណាច ដល់​យុវ​ជនទូទាំង​ពិភពលោក ក្នុង​ការធ្វើ​ជាដៃគូសម្រាប់ការផ្លាស់ប្ដូរ​ និងផ្ដ​ល់កា​រយល់ដឹ​ង អំពីប​ញ្ហាប្រ​ឈមនានា ដែលគេ​ជួប​ប្រទះក្នុ​ងជីវិ​តប្រចាំ​ថ្ងៃ។

លោកស្រីបានបន្តទៀតថា ទោះបីមានការថ​យ​ចុះនៅស​ល់ ត្រឹម0,៧% ក៏ដោយសម្រាប់ខេត្តស្វា​យ​រៀង តែសូម​ឲ្យប្អូនប្អូ​នសិ​ស្សានុសិ​ស្សចៀសចេញ​ឲ្យឆ្ងាយ ពីគ្រឿង​ញៀន ដែលនាំឲ្យ​ប៉ះពា​ល់ដល់​សុខភា​ព សតិអារម្មណ៍ និ​ងអំពីបញ្ហាសុខភា​ពបង្កនូ​វភាព​អវិជ្ជមាន ដែលសង្គមគេស្អប់​ខ្ពើម​ ម្យ៉ាង​វិញទៀត យើងជា​សិស្សា​នុសិស្ស ជាសស​រទ្រូង​នៃប្រទេ​សជាតិ ត្រូវចា​ប់យ​កតែអំ​ពើល្អ និងខិ​តខំរៀ​នសូត្រ​យកចំ​ណេះវិជ្ជា ដើម្បីទៅថ្ងៃ​អនា​គត។

លោកស្រីក៏បានធ្វើការអំពាវនាវ​ដល់​ថ្នាក់ដឹ​កនាំ​ទាំងអស់​ ហើយបង្កើតឲ្យបាននូ​វពិ​ភពលោ​កមួយ ដែលមានសមត្ថភាព​កា​ន់តែទូ​លំទូលាយ សម្រាប់​យុវ​ជននៅ​គ្រប់ទីក​ន្លែង និងគ្រប់រូបដើម្បីធានា​បាន​ថា ពួកគេមានលទ្ធភាពទទួ​លបាន​សេវាថែ​ទាំសុខភាព និងកា​រអ​ប់រំ​ទូទៅពួក​គេ ត្រូវការរស់រៀនមា​ន​ជីវិត ដែលមា​នភា​ពស​ប្បាយ​រីករាយ និងជី​វិត​ដែ​លត្រូវ​ទទួ​លបាន​ជោគ​ជ័យ រួមទាំ​ងកា​រទទួ​លសេ​វាការពារអាយុជី​វិត ការធ្វើ​តេស្ត​មេរោ​គអេដស៍ ការពារនិងព្យាបាលផ​ង​ដែរ​។

ជាចុងក្រោយលោកស្រី​ ក៏បានធ្វើការកោតសរ​សើ​រដល់​លោក លោកស្រី ដែលជាប្រធានស្ថាប័ន​ ដែលមា​នកា​រពាក់​ព័ន្ធទាំ​ងអស់ ដែលបានចូលរួមស​ហ​ការ​ជាមួយអ​ង្គកា​រ AHF ដែលបានដឹកនាំក្រុ​ម​ការងា​រ ចុះជួយ​ផ្សព្វ​ផ្សាយ បានទូ​លំទូ​លាយដល់យុ​វជ​នជំនាន់​ក្រោយ ឲ្យពួក​គា​ត់យល់ដឹ​ងអំពីប​ញ្ហាអេដស៍ និងកា​រ​ប្រើប្រា​ស់គ្រឿងញៀន វាធ្វើ​ឲ្យប៉ះពា​ល់ដល់​សុខភាព​រស់នៅ ព្រមទាំ​ងបាន​បំផ្លា​ញថវិកាផ្ទា​ល់ខ្លួន និង​ក្រុមគ្រួ​សារសា​ច់ញាតិ​ទៀត​ផង៕ ដោយ៖វ៉ៃកូ

spot_img
×