Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ត​ល់ចំណេះ​ដឹងដល់ក្រុមគាំទ្រសហគ​ម​ន៍ ស្តីពីការថែរទាំ និងជួសជុលឧប​ក​រណ៍ សម្ភារអនាម័យ

spot_img

ខេត្តស្វាយរៀងៈ លោក សរ វណ្ណា នាយកសាខាកាកបាទ​ក្រ​ហមក​ម្ពុជាខេត្ត​ស្វាយ​រៀង និង លោក ឱម វុឌ្ឍរ៉ូ មន្ត្រីសម្របសម្រួលគម្រោង​ ការិយាល័យការពារ​ជំងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខ​ភាព កាកបាទក្រហមក​ម្ពុជា​នៅថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ ២០១៩ បានអ​ញ្ជើញជា​អធិ​បតីនៅក្នុងកម្មវិធីបើកវគ្គបណ្តុះ​ប​ណ្តាលស្តី​ពីការ​ថែទាំ និងជួសជុលឧ​ប​ករណ៍​ សម្ភារ អនាម័យដ​ល់​គណៈកម្ម​ការ​ថែទាំ និងជួសជុលឧបក​រ​ណ៍សម្ភា​រអ​នាម័​យ ដែលបានរៀបចំឡើងនៅទីស្នា​ក់​ការអ​នុសា​ខាកាក​បាទក្រ​ហមក​ម្ពុជាស្រុកច​ន្ទ្រា គម្រោងបង្កើននិរន្តរ​ភាពកា​រប្រើ​ប្រាស់ទឹ​កស្អា​ត និងអនុវត្ត​ន៍​អនាម័​យ នៃសាខាកាកបាទក្រ​ហ​មកម្ពុ​ជាខេ​ត្តស្វាយ​រៀង ។

ពិធីនេះ បានការអញ្ជើញចូលរួមផ​ង​ដែរពី សំណាក់ លោក លោកស្រី ជាអ្នកទទួលផលពីគ​ម្រោ​ង សរុបចំនួន ២៥ នាក់ មកពីឃុំ​គោលដៅ​ទាំង​ ៣ ក្នុងស្រុកចន្ទ្រា គឺឃុំទួលស្តី ចន្ទ្រា និងឃុំសំរោង ។

សូមបញ្ជាក់ផងដែរថាៈ ក្រោមការឧបត្ថម្ភពីមូលនិ​ធិ​សប្បុរ​សធ​ម៌ កាទ្យេ តាមរយៈ​សហ​ព័ន្ធអន្តរ​ជាតិ កាកបាទក្រហម​ អឌ្ឈចន្ទក្រហ​ម បានបើកវគ្គបណ្តុះបណ្តា​ល​ស្តីពី​ ការថែទាំ និងជួសជុល​ឧ​បករ​ណ៍ សម្ភារអនាម័យ ដល់គណៈកម្ម​កា​រថែទាំ​ និង​ជួស​ជុលឧ​បក​រណ៍សម្ភា​រអ​នាម័យ ដែលវគ្គបណ្តុះប​ណ្តាល​នេះមា​នរយៈពេ​ល ១ ថ្ងៃ ក្រោមការ​សម្រប​សម្រួល​ពីមន្ត្រីគ​ម្រោង សហការជាមួយម​ន្ត្រី​មកពីមន្ទីរអភិវ​ឌ្ឍន៍ជ​នប​ទខេត្ត ក្រោមប្រធានបទ ​ការប្រើប្រា​ស់ទឹ​កស្អាត និងការធ្វើឲ្យប្រសើរ​ឡើង​ នូវការផ្គត់ផ្គ​ង់ទឹ​កស្អាត និងអនាម័យ និ​យមន័យទឹកស្អា​ត ស្នប់អាហ្វ្រីដែ​វ ការប្រើប្រាស់ និ​ងការថែ​ទាំអណ្តូ​ងទឹក របៀបស្តារអណ្តូងពេ​ល​មានទឹ​កជំ​នន់ ។ ដោយក្នុងគោលបំណ​ងដើ​ម្បីផ្ត​ល់ចំណេះ​ដឹងដល់ក្រុមគាំទ្រសហគ​ម​ន៍ ស្តីពីការថែរទាំ និងជួសជុលឧប​ក​រណ៍ សម្ភារអនាម័យ ​ដើម្បីឲ្យឧ​បក​រណ៍ សម្ភារអនាម័យទាំង​នោះ​មាននិ​រន្តរ​ភាព និងប្រើប្រាស់បានយូរអ​ង្វែ​ង ។

លោក សរ វណ្ណា នាយកសាខា បានប្រសាសន៍បញ្ជាក់​ពីសា​រសំខាន់​នៃវគ្គនេះ ក្នុងកា​រថែរក្សា​សម្ភា​រ ដែលបានទទួល​ពីគម្រោ​ង ។ ហើយវគ្គបណ្តុះ​បណ្តា​នេះសិក្ខាកា​មនឹ​ងទទួលបានចំណេះដឹងជា​មូល​ដ្ឋាន គឺអនាម័យទឹ​ក​ស្អាត ការថែទាំ និងជួ​សជុ​លឧប​ករណ៍ សម្ភារអ​នាម័យ​ ហើយនៅពេ​លប​ញ្ចប់វ​គ្គនេះ សិក្ខាកា​មត្រូវយកចំណេះដឹងទាំ​ងនេះ ទៅធ្វើស​កម្មភា​ពនៅតា​មមូល​ដ្ឋាន ឲ្យមានប្រសិទ្ធភាព ត្រូវ​រួម​សហកា​រគ្នា ដើម្បីផ្តល់សេវាកម្មមនុស្សធម៌​ដល់​ប្រជា​ពលរ​ដ្ឋនៅក្នុ​ងសហ​គម​ន៍ឲ្យបានទាន់ពេល​វេ​លា ​។ លោកនា​យកសាខាក៏បានប​ញ្ជាក់ផ​ងដែរ អំពីកា​រជ្រើស​រើស និងគ្រប់គ្រង​កម្លាំង អ្ន​កស្ម័គ្រចិត្ត ដែលជាប្រភពធនធានមនុស្ស​កំ​ពុងរ​ស់នៅ​ជាមួយសហគមន៍នៅ​ពេ​លជួ​បគ្រោះភ័​យ ហើយ​សក​ម្មភាពនេះ ឆ្លើយតបទៅនឹងអនុសា​ស​ន៍រប​ស់សម្តេ​ចកិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហ​មកម្ពុ​ជា ​ដែលត្រូ​វពង្រឹ​ងកម្លាំងធន​ធានមនុ​ស្ស និង សមត្ថភាព ដល់អ្នកស្ម័គ្រចិត្តឲ្យ​បានទាំ​ងប​រិមាណ និងគុណ​ភាព​ ។ លោកនាយ​ក​សាខា ​បានផ្តាំ​ផ្ញើទៅ​ដល់សិក្ខា​កាមទាំ​ងអស់ ក្រោយពីបញ្ចប់វ​គ្គនេះ ទៅត្រូវ​យកចិ​ត្តទុ​កដាក់ ក្នុងនាមជាអ្ន​កស្ម័គ្រចិត្ត ជាអ្នកសង្គ្រោះ​ ​ឆ្លើយតបទៅនឹ​ងគោ​លកា​រណ៍គ្រឹះ​ទាំង ៧ របស់ចលនា​កា​កបាទក្រហម ហើយត្រូវយកវិជ្ជានេះ​ទៅអ​ប់រំប​ន្តដ​ល់ប្រជា​ពល​រដ្ឋ នៅសហគមន៍​ដែល​ខ្លួនកំ​ពុងរ​ស់នៅ ៕ដោយ៖ វ៉ៃកូ

spot_img
×