Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត

​រាសីស្រុតចុះ ។ ការងារ គ្រប់យ៉ាង​មិន​ដំណើរកា​រតាមក​ម្រោង ។ លុយកាក់ មិនត្រូវលោភលន់ឡើយ បើពុំនោះទេផលអាក្រក់ក៏ងាយឡើងចំពោះមុខ មិនគួរបោះទុករកស៊ីឡើយ ។ សម្រាប់អ្នករកស៊ីជំនួញជួញដូរវិញឃើញថាការរកផលចំណូលមិនជួបស្ថានភាពលំបាកប៉ុន្មានទេ ប៉ុន្តែយ៉ាងណាបញ្ហាចម្រូងចម្រាសងាយកើរមានឡើង គប្បីប្រយ័ត្នប្រយែង ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំងាយកើតមានរឿងរ៉ាវប្រទាំងប្រទើសដូចនេះត្រូវចេះថ្នមសម្តីក្នុងពេលប្រាស្រ័យទៅកាន់គ្នាបន្តិចទើបប្រសើរ ៕

ឆ្នាំ​ឆ្លូវ

រាសីស្រុតចុះ ។ ការងារ មិនអំណោយផល​ល្អ​គ្រប់យ៉ាងទេ ទោះ​ធ្វើ​អ្វី​តែងមានអ្នកតាមឈ្នានីស ។ លុយកាក់ ចូរប្រយ័ត្នប្រយែងមើលមុខមើលក្រោយ ងាយនឹងចាញ់បោកគេ ។ ចំពោះអ្នកប្រកបរបររកស៊ីជំនួញជួញដូរវិញមិនធ្វើអ្វីដោយតក់ក្រហល់ពេកទេ ប្រយ័ត្នតែមានការថ្លោះធ្លោយខាតបង់ទ្រព្យឥតអំពើ ។ ការធ្វើដំណើរឆ្ងាយជិតឲ្យប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយទុកមកឲ្យ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើនដែលនាំឲ្យសៅហ្មងមិនតិចឡើយ ៕

​ឆ្នាំ​ខាល

រាសីខ្ពស់ត្រដែត ។ ការងារ អំណោយផល​ល្អ​គ្រប់យ៉ាង ទោះ​ធ្វើ​អ្វី​ក៏​សម្រេច​ដូច​បំណង ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ ចំពោះអ្នកប្រកបរបររកស៊ីជំនួញជួញដូរក្នុងថ្ងៃនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើន ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេ ។ ការរស់នៅមានភាពសុខដុមដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងមានភាពនឹករលឹកគ្នាប្រពៃ ៕

​ឆ្នាំ​ថោះ

រាសីស្រុតចុះ ។ ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​អ្វីមួយ​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយ ពីព្រោះនាំកើតឧបទ្រពចង្រៃធ្វើឲ្យការលក់ដូរកាន់តែមិនដាច់ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសចូរប្រយ័ត្នជំលោះវិវាទឈានដល់ការបែកបាក់ ៕

​ឆ្នាំ​រោង

រាសីល្អជាមធ្យម ។ ការងារ ល្អ​បំផុត គ្រប់យ៉ាង​សម្រេចបាន​ដូច​បំណង ។ លុយកាក់ ចម្រុងចម្រើន មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់ ។ សម្រាប់អ្នកប្រកបរបររកស៊ីទទួលទានមួយរយៈនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិចដូច្នេះគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ ។ ការធ្វើដំណើរឆ្ងាយជិតនៅថ្ងៃនេះឃើញថា មិនសូវល្អប្រសើរប៉ុន្មានទេ គប្បីប្រយ័ត្នប្រយែង ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំ ឬពោះម៉ាយក្តីជួបរឿងសៅហ្មងនិងសោះកក្រោះច្រើន ៕

​ឆ្នាំ​ម្សាញ់

រាសីស្រុតចុះ ។ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើគិតធ្វើអ្វីមួយគប្បីមានការប្រុងប្រយ័ត្ន ពុំនោះទេការចំណាយប្រាក់កាសធ្វើអ្វីមួយពិតជាត្រូវខាតអសាបង់ពុំខាន ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាឡើយ ព្រោះជារឿយៗតែងចង់ចាញ់ឈ្នះគ្នាជានិច្ច ៕

​ឆ្នាំ​មមី

រាសីខ្ពស់ត្រដែត ។ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត ។ លុយកាក់ ថ្ងៃ​នេះ​មានបន្ថែមប្រាក់ចំណូល ជាវេលាល្អសម្រាប់បណ្តាក់ទុនវិនិយោគ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយត្រូវធ្វើសត្រូវឲ្យក្លាយមកជាមិត្ត ត្រូវចេះបើកចិត្តឲ្យទូលាយមិនត្រូវយកភាពឈ្នានីសមកដាក់ខ្លួននោះទើបអ្វីៗប្រែមកល្អប្រសើរឡើងវិញ ។​ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អណាស់ ៕

​ឆ្នាំ​មមែ

រាសីខ្ពស់ត្រដែត ។ ការងារ ល្អប្រសើរ រាល់​ឧបសគ្គ​ឬ​ការលំបាក​មុនៗ​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​បន្ទាប់បន្សំ​ច្រើន ។ អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមិនថាទីជិតទីឆ្ងាយតែងទទួលជោគជ័យកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទីជិតឆ្ងាយគួរគប្បីកុំ​បើកល្បឿនលឿន ព្រោះពុំសូវមានសុវត្ថិភាពប៉ុន្មានទេ ប្រយ័ត្នឧប្បត្តិហេតុយាយី ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសជួបរឿងផ្អែមល្ហែមនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ ៕​

​ឆ្នាំ​វក

រាសីល្អជាមធ្យម ។ ការងារ ល្អ​បំផុត មាន​ការអភិវឌ្ឍន៍​ថ្មីៗ​ច្រើន រាល់​ការប្រឹងប្រែង​មុនៗ​នេះ​ត្រូវបាន​ទទួលស្គាល់​និង​ឆ្លើយតប ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ស៊យ ត្រូវ​ទុកដាក់​របស់របរ​លុយកាក់​ឲ្យ​មធ្យ័​ត បង្ការ​ត្រូវ​បាត់ ។ អ្នកប្រកបរបររកស៊ីទទួលទានវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចបំណង៕​

​ឆ្នាំ​រកា

រាសីស្រុតចុះ ។ ការងារ មិនល្អ ទោះបី​ប្រឹង​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការងារ តែ​ថ្ងៃ​នេះ​ងាយ​កើត​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ ។ លុយកាក់ ពិបាកមាន​ឱកាស​បាន​លាភ​ចូល ។ សម្រាប់អ្នករកស៊ីប្រកបរបរជួញដូរទាំងអតិថិជនចាស់ថ្មីមិនសូវមានមកអើតទេ ហើយការរកផលបានត្រឹមមួយទប់ទល់ប៉ុណ្ណោះ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ៕

​ឆ្នាំចរ

រាសីស្រុតចុះ ។ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​ក្នុងការ​ទិញ​របស់របរ។ ចំពោះអ្នករករបរជួញដូររកស៊ីវិញនៅថ្ងៃនេះប្រាក់ចំណូលគឺមានការហូរចូលដោយតានតឹងឯការចំណាយវិញមានគ្រប់សារពើធ្វើឲ្យជួបបញ្ហាលំបាកច្រើន ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមិនត្រូវប្រព្រឹត្តស្នេហាផ្តេសផ្តាសឡើយ ដើម្បីចៀសវាងនូវការផុងជើងទៅក្នុងភក់ដកខ្លួនពុំរួច៕​

​ឆ្នាំ​កុរ

រាសីល្អជាមធ្យម ។ ការងារ អំណោយផល​ល្អ ជួប​សំណាងល្អ​ច្រើន ត្រូវបាន​អ្នក​ជុំវិញ​ជួយ​ដោយ​ស្មោះ​អស់ពី​ចិត្ត ។ លុយកាក់ ល្អ​បង្គួរ គួរ​ស្តាប់​យោបល់​គ្រប់គ្នា ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតទីឆ្ងាយត្រូវប្រយ័ត្នក្រុមមនុស្សមានមុខសរដូចគ្នាបង្ករឿងថ្នាំងថ្នាក់និងដណ្តើមអតិថិជនដោយប្រការណាមួយ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា ដូចនេះមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនឡើយ៕

spot_img
×