Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ត្រូវ​គេង​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម និង​គ្រុនចាញ់ ប្រសិនបើ​បងប្អូន​មានការ​សង្ស័យ​កើត​ជំងឺគ្រុនចាញ់ ត្រូវ​ប្រញាប់​ស្វែងរក​សេវា​ធ្វើតេស្ត​ឈាម

spot_img

​រតនគីរី​៖ រដ្ឋមន្ដ្រី​សុខាភិបាល បាន​ថ្លែងថា​ក្នុង​រដូវវស្សា និង​ទឹកជំនន់​នាពេលនេះ ប្រសិនបើ​បងប្អូន​មានការ​សង្ស័យ​កើត​ជំងឺគ្រុនចាញ់ ត្រូវ​ប្រញាប់​ស្វែងរក​សេវា​ធ្វើតេស្ត​ឈាម នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ឱ្យបាន​ឆាប់រហ័ស ដែល​នៅ​ជិត​បំផុត តាមរយៈ​អ្នកស្ម័គ្រចិត្ត​ភូមិ មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺគ្រុនចាញ់​ទាន់ពេលវេលា​។ ហេតុនេះ ខេត្ត​ទាំងអស់​ត្រូវ​រួមសហការ​គ្នា ជាពិសេស​មន្ទីរ​សុខាភិបាល​ខេត្ត អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូ​សុខាភិបាល​ក្នុង​ខេត្ត​នីមួយៗ ចាំបាច់​ត្រូវអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈាន​លុបបំបាត់​គ្រុនចាញ់ ឱ្យ​ខាន​តែ​បាន​នៅ​ឆ្នាំ​២០២៥​។​

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាស​ដឹកនាំ​ប្រតិភូ និង​ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ខេត្ដ​រតនគីរី ដោយ​ឥតគិតថ្លៃ នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​នេះ ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ​ពី​របៀប​ការពារ និង​រោគ​សញ្ញាណ​នៃ​ជំងឺគ្រុនចាញ់ ជាពិសេស​ក្រៅពី​ផ្ដល់​សេវា​ព្យាបាល​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ហើយ ថែមទាំង​ចែកជូន​សម្ភារ​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ពី​ជំងឺ​ដ​ង្កា​ត់ ក្នុងអំឡុងពេល​ទឹកជំនន់ និង​ទឹក​ស្រក​ទៅវិញ​។​

​លោក​ក៏បាន​ចែក​មុង​ជ្រលក់​ថ្នាំ ដល់​ប្រជាពលរដ្ឋ គ្រូពេទ្យ និង​ទាហាន ដែល​ឈរជើង ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ធម្មជាតិ​ដោយ​ទឹកជំនន់ ទៅរក​ទីទួល​មាន​សុវត្ថិភាព​ផងដែរ​។​

​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ជំរុញ និង​បំផុស​ការយល់ដឹង ឱ្យ​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់ សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​សុខភាព​ប្រជាពលរដ្ឋ​។ ដូច្នេះ​យើង​ត្រូវ​បន្ត​ការខិតខំ និង​ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត​ថែមទៀត ក្នុងការ​បង្ការ​ជំងឺគ្រុនចាញ់ ដោយ​ឱ្យមាន​ការចែក និង​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ ឱ្យបាន​ត្រឹមត្រូវ​ដោយ​ចាត់ទុកថា មុង គឺជា​អាយុជីវិត​របស់ខ្លួន បើទោះបី​ទៅណា គឺ​ត្រូវតែ​សំរាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ ហើយ​ត្រូវ​ប្រើប្រាស់​មុង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​កុំឱ្យ​មូស​ដែកគោល​ញី​ខាំ​ជាពិសេស សម្រាប់​បងប្អូន​ដែល​ចល័ត មក​រស់នៅ​ទីទួល​មាន​សុវត្ថិភាព​នេះ​តែម្ដង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×