Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦​ខែ​ដើមឆ្នាំ​២០១៩ មាន​កម្ពុជា​ទទួលបាន​ទេសចរ​ជប៉ុន​ជាង ១០​មុី​ន​នាក់​

spot_img

​ភ្នំពេញ ​៖ ៦​ខែ​ដើមឆ្នាំ​២០១៩ មាន​កម្ពុជា​ទទួលបាន​ទេសចរ​ជប៉ុន​ជាង ១០​មុី​ន​នាក់​ក្នុង​កំណើន ៣%​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានស្នើ ដល់​ភាគី​ជប៉ុន​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែម ពិសេស​គឺ​តាមរយៈ​ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ លើ​ការបង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ទេសចរ​ចូល​និវត្ត ក៏ដូចជា​ការជួយ​ក​សា​ង​ផ្លូវ​ចំនួន​ចូលទៅ​កាន់​សហគមន៍​ទេសចរណ៍ សំខាន់ៗ​ផងដែរ​។​

​ការស្នើ​នេះ​ធ្វើឡើង​តាមរយៈ​លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា​ចប់​អាណត្តិ នាឱកាស​ដែល​ឯកឧត្តម​អគ្គរាជទូត​ជួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ជម្រាប​ជា​ចុងក្រោយ ក្រោយពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​ប្រមាណ​៣​ឆ្នាំ​មកនេះ​។​

​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពី​ការរីកចម្រើន​មួយចំនួន​លើ​វិស័យ​ទេសចរណ៍ ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏ដូចជា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ផងដែរ ក្នុងនោះ នៅក្នុង​ឆ្នាំ​២០១៨ ក្នុង ៦ គំរោង វិនិយោគ របស់​ជប៉ុន មាន​២​គំរោង វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដែលមាន​ទុនវិនិយោគ ដល់​ជាង ៨០០​លាន​ដុល្លារ អាមេរិក ។​ដោយឡែក ចំនួន​ទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​នៅ​កម្ពុជា ក៏​នៅតែមាន​ការកើនឡើង​ពីមួយ​ទៅមួយ​ឆ្នាំ​។​ឆ្នាំ​២០១៨ មាន​ចំនួន​ជាង ២១​មុ​ី​ន​នាក់ ក្នុង​កំណើន ជាង​៣,៥% ។ ៦​ខែ​ដើមឆ្នាំ​២០១៩ មាន​កម្ពុជា​ទទួលបាន​ទេសចរ​ជប៉ុន​ជាង ១០​មុ​ី​ន​នាក់​ក្នុង​កំណើន ៣%​។​ព្រមជាមួយ​នោះ​កាល​ក្នុង​ឆ្នាំ​២០១៨​កន្លងមក ក៏មាន​ទេសចរ​កម្ពុជា ជាង​២២.០០០​នាក់​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ផងដែរ​។​

​ប​ច្ច​ប្បន្ន​នៅ​ភ្នំពេញ មាន​សណ្ឋាគារ​ដែល​វិនិយោគ​ដោយ​ជប៉ុន​មាន ៩ ដែលមាន​សរុប​ជិត​១.០០០ បន្ទប់ មាន​ភោ​ជ​និ​យ​ដ្ឋា​ន ចំនួន ៥៦ ដែលមាន​ជាង ៣.៣០០ កៅអី ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ពី​ការជួយជ្រោមជ្រែង​ពី​សំណាក់​មិត្ត ជប៉ុន ក្នុង​កិច្ចការ​អភិរក្ស​តំបន់​បេតិកភណ្ឌ​អង្គរ ក្នុងនាម​ជា សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ ICC-Angkor ជាមួយ​បារាំង និង​ប​ច្ចប្ប​ន្ន​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ​ផងដែរ ដែល​ក្រសួងទេសចរណ៍ និង​ខិតខំ​បន្ត​សហការ ជាមួយ អាជ្ញាធរ អប្សរា អាជ្ញាធរ​សំបូរ​ព្រៃ​គុក និង​ក្រសួង​វប្បធម៌ និង ICC អង្គរ ដើម្បី​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ន័​តំបន់​បិ​តិក​ភណ្ឌ​ទាំងពីរ​នេះ​។​

​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ជប៉ុន​ឱ្យ​កាន់តែ​ល្អ ប្រសើរឡើង​ថែមទៀត លោក ឯកអគ្គរាជទូត​ជប៉ុន​បាន​បញ្ជាក់ថា រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យនេះ​ជាមួយ​កម្ពុជា​បន្តទៅទៀត ទោះបីថា​ឯកឧត្តម បាន​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម ទៅហើយ​ក្ដី​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ស្នើ​តាមរយៈ ឯកអគ្គរាជទូត​ជប៉ុន​ទៅកាន់​រដ្ឋាភិបាល និង​វិនិយោគិន​ជប៉ុន សូមជួយ​បង្កើន​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ដូចជា ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ការវិនិយោគ លើ​ការបង្កើត តំបន់​ទេសចរណ៍​ថ្មីៗ ពិសេស​សម្រាប់​ទេសចរ ជប៉ុន​ដែល​កំពុងមាន​ការចូល​និវត្ត​ច្រើន ហើយ​ដែល​ប្រទេសមួយ ចំនួន​ក្នុង​អាស៊ាន បាន​អនុវត្តន៍​ដោយ​ជោគជ័យ​កន្លងមក ដូចជា​នៅ ប្រទេស ម៉ាឡេស៊ី និង​ថៃ​ជាដើម និង​ក៏​អាច​លើ​ផ្នែក​មួយចំនួនទៀត​ដែល​ជប៉ុន​គិតថា​អាច​វិនិយោគ​ទៅបាន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ចាំ​ស្វាគមន៍​វិនិយោគិន​ជប៉ុន​ជានិច្ច​។​

​លោក​ថោង ខុន ក៏​បា ន​ស្នើ​ដល់​ស្ថានទូត​ជប៉ុន​សូម​បន្ត​ជួយ​ក្នុង​ការកសាង​ផ្លូវ​ចូលទៅ​កាន់​សហគមន៍​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​បន្តទៀត ដែល​ស្ថិតក្នុង​កំរិត​នៃ​សិទ្ធ​សំរេច​របស់​ស្ថានទូត​ផ្ទាល់​ផងដែរ​។​

​ចំពោះ​សំណើ​ទាំងនេះ ត្រូវបាន​លោក​ORINOUCHI ឯកអគ្គរាជទូត​ដ៏​មាន​សណ្ដាន​ចិត្ត​ប្រពៃ ទទួល​យកទៅ​ជម្រាប​ប្រាប់​រដ្ឋាភិបាល​របស់លោក​បន្ត ។​ឯកឧត្តម​ឯកអគ្គរាជទូត​បានបញ្ជាក់​បន្ថែមថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ក្នុង​ភាពជា​មិត្ត​ជិតស្និទ្ធ​ដ៏​យូរអង្វែង​៕​ដោត​៖​បញ្ញា​ស័ក្តិ​

spot_img
×