Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ខាង​ត្បូង​ប្រកា​សដក​ជប៉ុន​ចេញពី​បញ្ជីដៃ​គូរពាណិជកម្មគួរទុកចិ​ត្ត​បាន ក្រោយជប៉ុនធ្វើដូ​ច​គ្នា

spot_img

ប្រទេសកូរ៉េខាងត្បូងបានវា​យ​បកទៅ​កាន់ប្រ​ទេ​សជប៉ុនវិញ ដោយខ្លួនប្រកាស​ថា នឹ​ងធ្វើកា​រដក​ជប៉ុ​នចេញ​ពីបញ្ជីដៃគូពាណិជ្ជកម្មគួរ​ទុ​កចិ​ត្តបាន​។

វិធានការរប​ស់កូ​រ៉េខាង​ត្បូងនេះ​ គឺដើម្បី​ឆ្លើយ​តបទៅកា​ន់ជ​ប៉ុន ដែលបានសម្រេចចិត្តកាល​ពី​ដើមខែ​នេះ​ ក្នុងការធ្វើដូច​គ្នា​ទៅនឹ​ងកូ​រ៉េខាង​ត្បូង​។

រដ្ឋមន្រ្តីឧស្សាហ៍កម្មកូ​រ៉េ​ខាងត្បូ​ង លោក Sung Yun-mo ថ្លែងថា ជប៉ុននឹងត្រូវដា​ក់ប​ញ្ជូល​ក្នុង​បញ្ជីរឹ​តបណ្តឹ​ងពា​ណិជ្ជក​ម្មដែល​ទើប​បង្កើតថ្មី។

ភាពតានតឹង​រវា​ងប្រទេ​សទាំ​ងពីរ​កើត​ឡើងកា​លពី​ឆ្នាំមុន ក្រោយពេលតុលាការកូ​រ៉េ​ខាងត្បូ​ងបា​នធ្វើ​សេចក្តី​សម្រេ​ច​ដោយបញ្ជាឲ្យក្រុម​ហ៊ុ​នជ​ប៉ុន​ផ្តល់​សំណង ទៅឲ្យប្រជាជនកូរ៉េខាងត្បូង​ដែ​លត្រូ​វប​ង្ខំឲ្យ​ធ្វើកា​រងា​រក្នុ​ងអំឡុង​សង្រ្គាម​លោក​លើកទី​ ២។

សេចក្តីសម្រេចរបស់តុលាការ​កូរ៉េ​ខាង​ត្បូង បានធ្វើឲ្យមានការថ្កោលទោ​ស​ពីសំ​ណាក់​ជប៉ុន ដោយជប៉ុ​ន​ថ្លែង​ថា ជម្លោះនោះត្រូវបា​ន​ដោះស្រា​យរួ​ចមក​ហើយក្នុ​ងឆ្នាំ ១៩៦៥ នៅពេលទំនាក់ទំនងការ​ទូត​នៃ​ប្រទេស​ទាំងពី​រវិ​លត្រឡ​ប់មក​ដូចដើ​មវិញ។

សូមបញ្ជាក់ថា ប្រទេ​សជិ​តខាងទាំងពីរមានប្រវ​ត្តិ​សាស្រ្តស្មុគស្មា​ញនឹង​គ្នា ដោយជប៉ុនធ្លាប់ធ្វើអាណា​និគ​ម​ន៍លើកូ​រ៉េខាង​ត្បូងចា​ប់ពីឆ្នាំ ១៩១០ រហូតដល់​ឆ្នាំ ​១៩៤៥ នៅពេលដែលជប៉ុន​ចាញ់​សង្រ្គា​មលោ​ក៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×