Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​តួ​ក​ម៉េ​នី​ស្ថាន លេច​មុខជា​សាធារណៈ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ស្លាប់​ដោយសារ​ជំងឺ​

spot_img

​ប្រធានាធិបតី​តួ​ក​ម៉េ​នី​ស្ថាន បាន​លេច​មុខជា​សាធារណៈ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រោយពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​កាលពី​ខែ​មុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC​ ។​

​កាលពី​ថ្ងៃ​ច័ន្ទ ប្រធានាធិបតី​តួ​ក​ម៉េ​នី​ស្ថាន លោក Gurbanguly Berdymukhamedov បាន​បើក​វេទិការ​សេដ្ឋកិច្ច​ដែលមាន​ការចូលរួម​ពី​មេដឹកនាំ​ក្នុង​តំបន់ នៅ​ទីក្រុង Caspian Sea​។​

​នេះ​គឺជា​ការ​លេច​មុខជា​សាធារណៈ​លើកដំបូង ចាប់តាំងពី​មានការ​អះអាងថា គាត់​បាន​ស្លាប់​ដោយសារតែ​ជំងឺ​ក្រលៀន ដែលមាន​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​រុស្សី​យ៉ាងច្រើន​។​

​ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​ម៉េ​នី​ស្ថាន ក៏បាន​ព្យាយាម​ចុះផ្សាយ​ដែរ ដើម្បី​បំផ្លាញ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ ដោយ​បង្ហាញ​ពី​រូបភាព​របស់​ប្រធានាធិបតី​វ័យ ៦២​ឆ្នាំ នៅ​ថ្ងៃ​ឈប់សម្រាក​។​

​ប៉ុន្តែ​ការ​លេចមុខ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ធ្វើ​ឲ្យ​ពាក្យ​ចចាមអារ៉ាម​នៃ​ការស្លាប់​របស់លោក ត្រូវស្លាប់​វិញ​។​

​សូមបញ្ជាក់ថា សេចក្តីរាយការណ៍​នៃ​ការស្លាប់​របស់​ប្រធានាធិបតី​តួ​ក​ម៉​នី​ស្ថាន ត្រូវបាន​គេ​មើលឃើញថា បាន​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សារពត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​បរទេស ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ជា​ឧបករណ៍​ប្រឆាំង​របប​តួ​ក​ម៉េ​នី​ស្ថាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×