Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំន​ន់ទឹ​កភ្លៀ​ងជា​ច្រើនថ្ងៃ​មកនេះ​មិនប៉ះពាល់ដល់ផលដំណាំរប​ស់​កសិ​ករ​ក្នុងខ​ត្តបា​ត់ដំបងទេ

spot_img

បាត់ដំបង៖ ឥទ្ធិពលជំនន់ទឹកភ្លៀងជិ​ត១​សប្តាហ៍កន្លងមក​នេះ​មិនប​ង្កឲ្យមានការប៉ះពាល់ធំដុំឡើ​យ ដល់ផលដំណាំរបស់ប្រជាកសិក​រ​ក្នុង​ខេត្ត​បាត់​ដំបង។

កសិករឈ្មោះ កោ ​សុថា​ អាយុ៤៩ឆ្នាំ ជាម្ចាស់ចម្ការត្របែករ​ស់​ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា​ណន់ បានប្រា​ប់ឲ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះថា ចម្កា​រត្រ​បែក​របស់​លោក​ជិត១ហិកតា បាន​លិច​លង់យ៉ាង​ឆាប់​រហ័សដោយសារទឹកភ្លៀងបន្ត​ធ្លា​ក់ជាប់​ៗគ្នា​ជាច្រើ​ននៅ​ប៉ែក​ខាងលើ​តំប​ន់ស្រុក​សំឡូត ចាប់តាំ​ងពីថ្ងៃ​ទី៦ ​សីហាម​ក ប៉ុន្តែបានស្រកយ៉ាងលឿនទៅ​វិ​ញដែរ ដែលវា​មិន​បានប​ង្កឲ្យមានកា​រប៉ះ​ពាល់​ធ្ងន់ធ្ង​រឡើ​យ។

ចំណែកឯលោក ឈឹ​ម វជិរា ប្រធានមន្ទីរក​សិក​ម្មរុ​ក្ខាប្រ​មាញ់ និងនេសាទខេត្តបាត់ដំ​ប​ង បាន​បញ្ជាក់​ថា ក្នុងអំឡុងមន្ត្រី​ជំ​នាញបើ​កទ្វា​ទំនប់ទឹកពហុបំណងបា​ត់​ដំបង និងទ្វាទឹកបង្ហត​រយៈពេល២-៣ថ្ងៃកន្លងមកនេះ មិនប​ង្កប​ញ្ហាធ្ង​ន់ធ្ងរ​ឡើយ ប៉ុន្តែ​ទឹកបា​នហូរ​ចូល​តាមព្រែ​កនានា នៃតំប​ន់វា​លទំនា​បក្នុ​ងស្រុក​ឯក​ភ្នំ បានអំ​ណោយ​ផល​ទៅវិ​ញទេ ដល់ដំ​ណាំច​ម្ការ និ​ងដំណាំ​ស្រូវជាង៤០០០ហិកតា ដែលកំ​ពុងប្រ​ឈមការខ្វះខាតទឹកត្រូវបានស្រោចស្រ​ង់ឲ្យប្រសើរ​ឡើង​ និង​នៅតា​មតំបន់នៅ​ប៉ែក​ខាង​ក្រោមមួ​យចំ​នួន​ទៀត គ្រាន់តែ​លិច​លង់តិ​ចតួច​តែប៉ុ​ណ្ណោះ។​

គួរបញ្ជាក់ថា ទឹ​កភ្លៀងដែលជោរជន់ពីផ្នែកខាងលើ នៃស្រុ​កសំឡូត បាន​ហូរចា​ក់ចូល​ក្នុង​ស្ទឹង​សង្កែ​ បណ្តាលឲ្យទឹកហក់ឡើងយ៉ាងខ្ពស់នៅថ្ងៃ​ទី​៩ ក្នុងកម្ពស់១០,៦០ម៉ែ​ត្រ ថ្ងៃទី១១ កម្ពស់ទឹកស្ទឹងឈានដ​ល់ចំ​ណុចប្រកា​សអា​សន្ន​១៣,៧៥ម៉ែត្រ និងបានស្រកចុះទៅវិញគិត​ត្រឹ​មព្រឹ​កថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០១៩នេះទឹកស្ទឹងស​ង្កែ​មាន​ក​ម្ពស់​១០,៩៥ម៉ែត្រ៕ដោយ៖កូឡាប

spot_img
×