Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ឈប់សកម្មភាពក្រាល​ក​ន្ទេល​ ដាក់អង្រឹង និងស​ម្ភារៈ​ផ្សេងៗ នៅបរិ​វេណត្រ​ពាំង​សេស មុខប្រាសាទព្រហ្ម​កិ​ល និងលើវាលស្មៅជុំវិញ​ក​សិន្ធុ​ប្រាសាទ​អង្គ​រវត្ត

spot_img

សៀមរាប៖ ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោ​ជា​សកល​នៃរម​ណីយដ្ឋា​នអង្គរ អាជ្ញាធរជាតិអ​ប្សរា សូមបងប្អូនអាជីវករនិង​ភ្ញៀវ​ទេស​ចរទាំ​ងអស់ ចូលរួ​មសហ​ការ​បញ្ឈប់សកម្មភាពក្រាល​ក​ន្ទេល​ ដាក់អង្រឹង និងស​ម្ភារៈ​ផ្សេងៗ នៅបរិ​វេណត្រ​ពាំង​សេស មុខប្រាសាទព្រហ្ម​កិ​ល និងលើវាលស្មៅជុំវិញ​ក​សិន្ធុ​ប្រាសាទ​អង្គ​រវត្ត ក្នុងរយៈពេល​៤៥ថ្ងៃ គិតចា​ប់ពីថ្ងៃ​ជូនដំណឹងនេះតទៅ។

ដើ​ម្បីជ្រាបព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដែល​មា​នភ្ជាប់​ជូន​មកជាមួយ៖ ការបញ្ឈប់សកម្មភាព​ក្រា​លកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេ​ងៗ នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំ​វិញក​សិន្ធុប្រា​សាទ​អង្គ​រវត្ត
អាជ្ញាធរជាតិអ​ប្ស​រាមាន​កិត្តិយស សូមជូនដំណឹងដល់ប​ង​ប្អូន​អាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងសាធារ​ណជ​ន
ទាំងអស់ មេត្តាជ្រាបថា៖ បច្ចុប្បន្នមានបងប្អូន​អា​ជីវករ និងភ្ញៀវទេសចរមួ​យ​ចំនួន​បានក្រា​លក​ន្ទេល ដាក់អង្រឹង និងសម្ភារៈ
ផ្សេងៗ នៅបរិវេណជុំវិញត្រ​ពាំ​ងសេស​ មុខប្រាសាទព្រ​ហ្ម​កិល និងនៅលើវាលស្មៅជុំវិញក​សិ​ន្ធុប្រាសា​​ទអ​ង្គរវត្ត ដើម្បី
ពិសាអាហារ និងលំហែកាយ។ ​សកម្មភាពទាំងនេះ បានប៉ះពាល់ដល់គុណតម្លៃនៃ​បេ​តិកភ​ណ្ឌវប្ប​ធម៌ ក៏ដូចជាប៉ះពា​ល់
ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សារ​ធា​រណៈនៃ​រមណី​យដ្ឋា​នអង្គ​រផងដែរ។ កន្លងមក ក្រុមការងារអាជ្ញាធ​រ​ជាតិអ​ប្សរាបា​ន
សហការជាមួយអង្គភាពនគរបា​ល​ការ​ពារបេ​តិកភណ្ឌ និងអាជ្ញាធ​រ​មូលដ្ឋាន ធ្វើការណែនាំឱ្យបញ្ឈប់សក​ម្ម​ភាព​ទាំងនេះ
ប៉ុន្តែ នៅតែមានបងប្អូ​នអា​ជីវ​ករ និងភ្ញៀវទេសចរមួយ​ចំ​នួន​មិន​ព្រម​បញ្ឈ​ប់ស​កម្ម​ភាព​ទាំងនេះទេ ដោយយកតែប្រយោជ​ន៍​
បុគ្គលជាចម្បង។
ក្នុងន័​យនេះ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរ​ម​ណីយដ្ឋាន​អង្គរ ក៏ដូចជាកិត្តិ​យ​សជាតិ​
អាជ្ញាធរជាតិអប្ស​រា​ សូមឱ្យបងប្អូនអា​ជី​វករ និងភ្ញៀវទេ​ស​ចរ​ទាំងអស់ ចូលរួមសហការប​ញ្ឈ​ប់ស​កម្ម​ភាពក្រា​លកន្ទេ​ល
ដាក់អង្រឹង និងសម្ភារៈផ្សេ​ងៗ នៅបរិវេណជុំវិញត្រពាំង​សេ​ស មុខប្រាសាទព្រហ្មកិល ​និងលើវា​លស្មៅ​ជុំវិ​ញកសិន្ធុ
ប្រាសា​​ទអ​ង្គរវត្ត ដោយទុក រយៈពេល ៤៥ថ្ងៃ (សែសិបប្រាំថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះត​ទៅ​។ ករណីបងប្អូ​នអាជី​វករ
និងភ្ញៀវទេសចរ នៅតែបន្តសកម្មភាព​ទាំ​ងនេះ គណៈក​ម្ម​ការ​ដឹកនាំ និងសម្របសម្រួលរៀ​ប​ចំស​ណ្តាប់ធ្នា​ប់អ្នក​លក់​ដូរ
នៅក្នុងរមណីយដ្ឋានអ​ង្គរ​នឹង​អនុវ​ត្តវិធា​នការរ​ដ្ឋបាល រឹបអូសសម្ភារៈទាំ​ង​នោះ ដោយមិនទទួលខុសត្រូវរាល់​កា​រខូច​ខាត
ណាមួយឡើយ៕ដោយ៖កូឡាប

spot_img
×