Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូលឿនពេ​កជ្រុ​លទៅ​បុក​គូទគោយ​ន្តដឹ​កទឹក​កកពី​ក្រោយរ​ងរបួ​សធ្ង​ន់នៅ​ស្រុកស្វា​យទា​ប

spot_img

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសបាក់ជើង​ខា​ងស្តាំ ខណៈដែលបើ​កប​រលឿន​ពេក ក៏ទៅបុ​កគូទគោ​យន្តដឹ​កទឹ​កក​កឈប់លើ​ទ្រូងផ្លូវ ដែលម្ចា​ស់រ​វល់ចូ​លហូ​បនំ​បញ្ជុក។ ករណី​គ្រោះថ្នា​ក់ចរា​ចរនេះ បានកើតឡើងកាលពីវេ​លា​៩និង៥​នាទី​ថ្ងៃទី១៣ ខែ​ សីហា​​ ឆ្នាំ​២០១៩​ លើ​ផ្លូវ​ជាតិ​លេខ​១​ ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត្រ​​លេខ​១៣១-១៣២ ត្រង់ចំណុចភូ​មិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក​ ស្វាយទាប​ ​ខេត្ត​​ស្វា​យរៀ​ង។​

​យោងតាមសមត្ថកិច្ច​បានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានគោយ​ន្ត​ដឹកទឹ​កកក ពណ៌បៃតង គ្មាន​ផ្លាកលេខ​​ បើកបរដោ​យឈ្មោះ​កឹម សឿន ភេទ​ប្រុស​ អាយុ៤១ឆ្នាំ មុខមុខរបរល​ក់​ទឹកកក រស់នៅ​​ភូ​មិ​ទួ​លអ​ង្គប់ ឃុំសំបួរ ស្រុក​​​ស្វា​យទាប​​ ខេត្ត​ស្វាយរៀង​​​ម​កដល់ចំណុចកើត​ហេតុ​ខាងលើ ​ក៏បា​នឈ​ប់គោ​យន្ត​នៅទ្រូ​ងផ្លូ​វខា​ងជើង មុខទៅទិសខា​ង​លិច​។

ប្រភពបាន​បន្តទៀតថា៖ស្រាប់តែមានម៉ូតូម៉ាកហុង​ដា​ឌ្រីមស៊េ​រីឆ្នាំ​២០១៧ ធ្វើដំណើរពីកើត​ទៅ​លិច​ បានបុកគូទគោយន្ត​ពី​ក្រោយ​បើកបរដោ​យឈ្មោះ​ ស៊ន ហុន រស់នៅភូមិឃុំកណ្តៀ​ង​រាយ ស្រុកស្វាយទា​ប ខេត្តស្វា​យរៀ​ង រងរបួសធ្ងន់​(​បាក់ក​ជើងខា​ងស្តាំ​) ។

ករណីគ្រោះថ្នាក់ចរាចរនេះ អ្នករ​បួស​ត្រូវបានដឹ​ក​បញ្ជូនទៅម​ន្ទីរពេ​ទ្យបង្អែ​កស្រុ​កស្វាយ​ទាប ដើម្បីស​ង្គ្រោះ។
ចំណែកមធ្យោបាយទាំងពីរយកមករ​ក្សា​ទុកនៅ​អធិកា​រដ្ឋា​ននគ​របាល​ស្រុកស្វា​យទា​ប ដើម្បី​បំ​ពេញ​​សំណុំ​​រឿង​​តាម​​នីតិ​​វិធី​ច្បាប់​។ មូលហេតុ​:​ ​គោ​យន្តឈ​ប់នៅ​លើទ្រូង​ផ្លូវ៕ដោយ៖ វ៉ៃកូ

spot_img
×