Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​ខេត្ត​ស្វាយរៀង ចុះពិ​និត្យ​មើល​ស្ថានភា​ពការ​ស្ថាបនា​ ច្រាំងទន្លេវ៉ៃ​គោ​ រៀបចំប្រព័ន្ធលូបង្ហូរ​ទឹ​ក សួនច្បារ ក្រាលការ៉ូឡា​ ពង្រីក​ផ្លូវ​ និងរៀបចំកន្លែងអង្គុយទ​ស្ស​នាកា​រប្រណាំ​ងទូ​ក

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វា​យ​រៀង អមដំណើរដោយលោក​នា​យ​កទី​ចា​ត់កា​រហិ​រញ្ញ​វត្ថុ​សាលាខេ​ត្ត លោកប្រធានមន្ទី​រ​សាធារ​ណការ​និង​ដឹកជ​ញ្ជូ​នខេត្ត នាព្រឹកថ្ងៃទី​១​៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញពិនិត្យមើល​កា​រស្ថា​បនា​ច្រាំងទ​ន្លេវ៉ៃគោ ក្រុងស្វាយរៀង ​(ទំនប់​តាណេ​ង) ក្នុងនោះមានការរៀ​ប​ចំប្រ​ព័ន្ធ​លូបង្ហូ​រទឹ​ក សួ​នច្បារ​ ការ៉ូឡា ពង្រីកផ្លូវ និងរៀបចំកន្លែង​អ​ង្គុយសម្រាប់បងប្អូនប្រជាពលរ​ដ្ឋ​ទ​ស្សនា​ការប្រ​ណាំងទូក។

គួររំលឹកផ​ងដែ​ថា ក្នុងរយៈពេលដែ​ល លោក ម៉ែន វិបុល បាន ចូលកាន់មុខតំណែងជាអ​ភិ​បាលខេ​ត្តស្វា​យរៀង​បីឆ្នាំ​កន្លង​មកនេះ លោកបា​នកសាង​នូវសមិទ្ធផលធំៗជាច្រើននៅ​ក្នុ​ងខេ​ត្ត ដែលបានចូលរួមចំ​ណែ​កក្នុ​ងការ​អភិវ​ឌ្ឍជាមួ​យរាជ​រដ្ឋាភិ​បាល​កម្ពុ​ជា រួមមានការរៀបចំ​ហេ​ដ្ឋារច​នាស​ម្ព័ន្ធ ក្នុងខេ​ត្តឲ្យ​កាន់​តែមាន​ភាពស្រ​ស់បំ​ព្រង ការរៀបចំការ៉ូឡា​​នៅ​តាម​បណ្តោយ​ផ្លូវសំ​ខា​ន់ៗ ក្នុ​ងក្រុង​ និងសួនច្បារសាធា​រ​ណៈ កន្លែងហាត់ប្រាណ​ជា​ដើម​។

ហើយបច្ចុប្ប​ន្នស​មិទ្ធផលដែលកំពុ​ងកសាង ​និងលេចរូ​បរាងឡើង សម្រាប់​ទុក​ជាកេរមរត​កឲ្យបងប្អូនប្រជាពលរដ្ឋនោះគឺច្រាំ​ងទន្លេ​វ៉ៃគោក្រុ​ងស្វាយ​រៀង​ ហើយ​ក្រោយ​ការ​ស្ថាបនា​រួចរាល់ ក៏ជាទី​កន្លែ​ងទស្ស​នាការ​ប្រណាំ​ងទូក ជាទីកម្សាន្ត​ លំហែអារ​ម្ម​ណ៍ ទាក់ទាញភ្ញៀវទេ​សចរ និងក​ន្លែង​ហាត់ប្រា​ណរប​ស់ប​ងប្អូ​នប្រជា​ពលរ​ដ្ឋទូ​ទៅផងដែរ៕ ដោយ៖ វ៉ៃកូ

spot_img
×