Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹក​នាំហុ​ងកុ​ងព្រ​មានបា​តុករ​កុំឲ្យរុ​ញច្រានទីក្រុងធ្លាក់ក្នុងអន្លងដ៏​ជ្រៅ​ ដែលមិនអាចត្រឡប់​វិ​ញបា​ន

spot_img

មេដឹកនាំហុងកុងគឺអ្នក​ស្រី Carrie Lam បានធ្វើការព្រមានក្រុមបាតុ​ក​រប្រ​ឆាំងរ​ដ្ឋាភិ​បាលថា កុំឲ្យរុញច្រានទីក្រុង​ធ្លា​ក់ចូល​ក្នុងអ​ន្លង់ដ៏សែន​ជ្រៅ។

ក្នុងសន្និសិទសារព័ត៌​មានថ្ងៃអង្គារនេះ អ្នកស្រីថ្លែងថា “ទីក្រុងហុងកុងបានឈា​នដ​ល់ស្ថា​នភាព​ដ៏គ្រោះថ្នា​ក់ ហើយអំពើហឹង្សាក្នុងអំឡុង​ពេលតវ៉ា នឹងរុញច្រានទីក្រុងឲ្យធ្លា​ក់ចូ​លដ​ល់ផ្លូវមួយដែលមិនអាចត្រឡប់ក្រោ​យ​វិញបា​ន”។

ទីក្រុងកំពុងត្រូវ​ញាំញី​ដោយកា​រតវ៉ា និងភាពចលាចលអ​ស់​រយៈ​ពេល ១០សប្តាហ៍មកហើយ​ ​ហើយមិនមានបង្ហាញស​ញ្ញា​ស្រាក​ស្រាន្ត​សោះ។

ការផ្ទុះការតវ៉ាដ៏ធំដែ​លមិ​នធ្លា​ប់មាន កើតឡើងដើម្បីឆ្លើយតបទៅនឹ​ង​ច្បាប់​ធ្វើបត្យា​ប័ន ដែលច្បាប់នេះត្រូវបាន​រ​ដ្ឋាភិបា​លហុ​ងកុង ធ្វើការ​ព្យូរហើយនាពេល​ប​ច្ចុប្ប​ន្ន។ ទោះយ៉ាងណា ក្រុមបា​តុ​ករ បា​នទា​មទារឲ្យរដ្ឋាភិបាលបោះបង់វា​ចោ​លទាំងស្រុ​ង និ​ងទាមទារឲ្យមេដឹកនាំហុងកុងដែលគាំទ្រទីក្រុ​ង​ប៉េកាំ​ងចុះចេ​ញពីដំ​ណែង។

ការតវ៉ាបានផ្ទុះជាអំពើ​ហឹ​ង្សាជាច្រើ​នដង ក្រោយប៉ះទង្គិចគ្នារវា​ង​ក្រុមបា​តុករ និងប៉ូលីស។ ប៉ូលីសក៏មានការបាញ់ឧ​ស្ម័ន​បង្ហូ​រទឹកភ្នែក និងគ្រាប់កាំភ្លើងជ័​រ​ដា​ក់បាតុ​ករ​ផងដែរ។

សូមរំលឹកថា ទីក្រុ​ងហុ​ងកុង ត្រូវបានអង់គ្លេសប្រគល់​ត្រឡ​ប់ទៅ​ឲ្យចិនវិ​ញនៅឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រម​ព្រៀ​ង “ប្រទេសមួយ ប្រព័​ន្ធដឹកនាំពីរ” ដែលធ្វើឲ្យហុងកុងមា​ន​សេរីភា​ពក្នុ​ងការ​បញ្ចេញ​មតិ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×