Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត 

រាសីស្រុតចុះ។ ការប្រកបការងារមានការប្រទាំងប្រទើសនិងបញ្ហាមិនល្អចូលចោមរោមយាយីច្រើន។ អ្នកប្រកប​​របររកស៊ីជួញដូរ​ បើសិនលោកអ្នកត្រូវការបើករបរជំនួញឬការបោះទុនរកស៊ីផ្សេងៗនោះយកល្អអាចរង់ចាំដល់ថ្ងៃល្អកាន់តែប្រសើរ។

រីឯមនោសញ្ចេតនាបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមិនត្រូវមានចិត្តប្រកែប្រកាន់ឆាប់ខឹងពេកឡើយប្រយ័ត្នមានតែរឿងរាវអំពល់ទុក្ខឥតមានស្រាកស្រាន្តហើយរកតែសេចក្តីសុខដូចគេពុំបាន ៕

ឆ្នាំឆ្លូវ 

រាសីស្រុតចុះ។ ការងារ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនទាន់ងើបឡើងនៅឡើយទេ ហេតុនេះបើទោះបីធ្វើអ្វីតោងតែប្រយ័ត្នប្រយែង។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗចិញ្ចឹមគ្រួសារគ្រាន់កក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រយ័ត្នប្រយែងបន្តិច។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះឬចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕

​ឆ្នាំខាល 

រាសីល្អជាមធ្យម។ ការងារ ក្នុងអំឡុងពេលនេះតែងមានក្រុមមនុស្សភេទផ្ទុយគ្នាចូលមកទំនាក់ទំនង ប៉ុន្តែយ៉ាងណាត្រូវចេះត្រួតពិនិត្យមើលសមាសភាពបន្តិចទើបមិនជួបផលលំបាកនៅពេលក្រោយវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់ស្រវ៉ាចាប់តែអាធំ ។

រីឯមនោសញ្ចេតនា មិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

​ឆ្នាំថោះ 

រាសីខ្ពស់ត្រដែត។ ការងារ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើលោកអ្នកចង់ទំនាក់ទំនងចរចាឬនិយាយបញ្ហាអ្វីមួយពាក់ព័ន្ធពីកិច្ចការងារឬបញ្ហារកស៊ីជួញដូរតែងសម្រេចជោគជ័យដូចគាប់បំណងផង។ សម្រាប់អ្នកប្រកបរបររកស៊ីជូញដូរនៅថ្ងៃនេះដែរមិនថាលោកអ្នកជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់ៗសម្រាប់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។

រីឯបញ្ហាមនោសញ្ចេតនា បើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃណាស់ ៕

​ឆ្នាំរោង 

រាសីស្រុតចុះ។ ការងារ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែមិនទាន់ល្អប្រសើរឡើយ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយពិសេសអ្នកមានមុខរបរដូចគ្នាបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខាន។

រី​ឯមនោសញ្ចេតនា ត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត ៕

ឆ្នាំម្សាញ់ 

រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីល្អជាមធ្យម ដូចនេះបើលោកអ្នកចង់ប្រកបការងារតូចធំតែងសម្រេចជោគជ័យផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញមានសភាពគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ការធ្វើដំណើរទីជិតឆ្ងាយមានក្រុមមនុស្សចាំជួយយកអាសានិងជ្រោមជ្រែងជានិច្ច។

រីឯមនោសញ្ចេតនា កំពុងស្រស់ស្រាយនិងផ្អែមល្ហែមល្អ៕

​ឆ្នាំមមី 

រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ដូចនេះការងារបើទោះបីធ្វើអ្វីក៏ដោយតែងមានភ្លើងខៀវនិងទទួលផលសម្រេចមកវិញគ្រាន់ជាទីគាប់ចិត្តផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។

រីឯមនោ​ញ្ចេ​ត​នាមានការរីកលូតលាស់ទៅមុខឆាប់រហ័សតែយ៉ាងណាក៏ឆាប់ថយក្រោយវិញដែរគួរមានការប្រយ័ត្នប្រយែងហើយត្រូវតែចេះថែទាំចំណងស្នេហ៍ដោយការពូនជ្រោយបន្តិចទើបប្រសើរ៕

​ឆ្នាំមមែ 

រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមដំណើរកិច្ចការងារឬសម្រេចចិត្តក្នុងការប្រកបការងារតូចធំផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញបា្រក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយមនុស្សដែលជាក្រុមគូបដិបក្ខ។

រីឯមនោសញ្ចេតនាមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អប្រពៃណាស់ ៕

​ឆ្នាំវក 

រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយអញ្ចឹងដែរ។

មនោសញ្ចេតនាកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វាអាពាហ៍ពិពាហ៍៕

​ឆ្នាំរកា 

រាសីល្អជាមធ្យម។ ការងារនៅក្នុងថ្ងៃនេះទទួលរងនូវឧបទ្រពចូលយាយីហើយកើតការមិនសប្បាយចិត្តក៏ច្រើន។ ក្នុងអំឡុងពេលនេះដែរចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយកើតបញ្ហាប្រទាំងប្រទើសនិងមានក្រុមមនុស្សបង្កការសៅហ្មងច្រើនផង។

រីឯមនោសញ្ចេតនាបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយត្រូវរ៉ូវគ្នាហើយក៏ងាយព្រាត់ប្រាស់ទៅវិញដែរ៕

​ឆ្នាំចរ 

រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះបើទោះបីធ្វើការងារអ្វីក៏តែងជួបបញ្ហាមិនល្អខ្លះៗយាយីជានិច្ច។ ទោះបីយ៉ាងណាលោកអ្នកបើចេះត្រៀមទប់ទល់បញ្ហាឬមានការប្រយ័ត្នប្រយែងការងារក៏តែងទទួលជោគជ័យមកវិញផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេព្រោះលាភហេងច្រើនបោលហួសនិងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗមិនសូវសេសសល់។

រីឯបញ្ហាមនោសញ្ចេតនា កុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕

​ឆ្នាំកុរ 

រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើលោកអ្នកចង់សម្រុកការងារអ្វីតែងឆាប់ចប់និងទទួលផលល្អៗមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅតែយ៉ាងណាមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងឡើយប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សានដូចសព្វមូយដង។

រីឯមនោសញ្ចេតនាបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕

spot_img
×