Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លែងបន្លំ​ជា​សាច់​ញាតិ ឯកឧត្តម យឹម លាង បោក​ជនរងគ្រោះ​ប្រហែល​១០០​នាក់ យកបាន​ប្រាក់ រាប់ម៉ឺន​ដុល្លារ ដោយ​ប្រាប់ថា រត់​ការចូល​ក្របខ័ណ្ឌ​កងទ័ព​

spot_img

​ភ្នំពេញ ​៖ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ពីររូប ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវបាន ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។​

​ជនសង្ស័យ​ទី​១​មាន​ឈ្មោះថា ប៊ិន ឡា​ច ហៅ វ៉ែន សារ៉ាត់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៦២ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភោជនីយដ្ឋាន ណាន​ជី​ង សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា និង​ជនសង្ស័យ​ទី​២​ឈ្មោះ ឈ្មោះ តុ​ប គឹមហុង ហៅ យឹម ឈុន​ហុង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៣ ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ត្រង់ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់ ផ្លូវ​១១៥​កែង​២៧៤ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ បាន​សារភាពថា ឈ្មោះ តុ​ប គឹមហុង បាន​ប្រើល្បិច ប្តូរ​ឈ្មោះ​ជា យឹម គឹមហុង កុហក់​ជនរងគ្រោះ​ថា​ជា​បងប្អូន​ជីដូនមួយរ​បស់​ឯកឧត្តម យឹម លាង ព្រមទាំង​កុហក់​ជនរងគ្រោះ​ទៀតថា នៅពេល​ឆាប់ៗ​ខាងមុខនេះ ឯកឧត្តម យឹម លាង នឹង​ទៅកាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ហើយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​០៦ ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់ ហើយ​គេ​អាច​បញ្ចូល​ក្របខណ្ឌ​បាន ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានន្តរសក្តិ ក្នុងនោះ​ថ្នាក់​វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ថ្នាក់​អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់​ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$​។ ពួកគេ​បានធ្វើ​សកម្មភាព​បែបនេះ ឆបោក​ប្រាក់ ពី​ជង​រងគ្រោះ សរុប​ប្រមាណ​១០០​នាក់​ហើយ តែ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្របខណ្ឌ​ឡើយ រហូត​ព័ត៌មាន​នេះ បានឮ​ដល់​ឯកឧត្តម យឹម លាង ឯកឧត្តម ក៏​ប្តឹង​មក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×