Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ម៉ាឡេស៊ី ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចសហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ធុរកិច្ច​

spot_img

​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ជាមួយ​ឯកឧត្តម អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម នា​ថ្ងៃនេះ ជា​ពេលវេលា​មួយ​ដ៏​សមស្រប គាប់​ជួន​នឹង​ដំណើរ​ទស្សនកិច្ច​របស់ លោក​មូ​ហា​ធា មូ​ហា​ម៉ែត មក​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​ដ៏​ខ្លី​។ ម្យ៉ាងវិញទៀត កិច្ចប្រជុំ​នេះ​បានផ្ដល់​ឱកាស​សម្រាប់​ពិភាក្សា​លើ​ការងារ​សហការ​ក្នុងការ​បង្កើត​រោងចក្រ​ផលិត​លី​បក​ង់ និង​គ្រឿង​បង្គុំ​ដទៃទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា ជា​កិច្ច​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម ក៏ដូចជា​បង្កើតជា​ផល​សរុប​ក្នុង​តំបន់ ក្រោម​វិធាន​ប្រភព​កំណើត​ទំនិញ​។ លើសពីនោះ​ថែមទៀត លោក​រដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​លើ​ការជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កើនឡើង​បន្ថែមទៀត​។​

​ជា​កិច្ច​ឆ្លើយតប លោក​អគ្គរាជទូត ឯកភាព​ទាំងស្រុង​ជាមួយ​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី ព្រមទាំង​នឹង​ពាំនាំ​ប្រសាសន៍​ទាំងនោះ​ជូនទៅ​ស្ថាប័ន​របស់​ម៉ាឡេស៊ី បន្តទៀត​។ លោកបន្ត​មានប្រសាសន៍ថា ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ពិតជា​មាន​សារសំខាន់​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់​។ ដោយឡែក​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ាឡេស៊ី នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ឯ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី នាពេលខាងមុខ ភាគី​ម៉ាឡេស៊ី​មានបំណង​លើក​ប្រធានបទ​នេះ និង​ប្រធានបទ​មួយចំនួនទៀត រួមមាន ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចសហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ធុរកិច្ច​ជាដើម ដើម្បី​ពិភាក្សា​។

​លើ​ប្រធានបទ​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី ក៏បានផ្ដល់​ធាតុ​ចូល​បន្ថែម ដោយ​ចង្អុលបង្ហាញ​វិស័យ​ទេសចរណ៍​ជា​វិស័យ​មាន​សក្ដានុពល​មួយ ព្រមទាំង​ស្នើសុំ​ឲ្យ​សហគមន៍​ធុរកិច្ច​កម្ពុជា និង​ម៉ាឡេស៊ី ពិនិត្យ​លទ្ធភាព​ក្នុង​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×