Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ​

spot_img

​ខេត្តព្រះវិហារ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ រួមជាមួយ​អាជ្ញាធរខេត្ត​ព្រះវិហារ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ នា​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ ។​

​ក្នុងឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​លើកយក​ទិសដៅ​បន្ត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើក​ទិសដៅ ៤​ចំណុច​៖

១-​បញ្ចប់​ទាំងស្រុង​នៅ​តំណាច់ឆ្នាំ ២០១៩ នេះ​នូវ​រាល់​បទល្មើស​គ្រឿងញៀន តាម​តាម​បណ្តា​ខ្លឹប​កម្សាន្ត និង​ទី​សប្បាយដ្ឋាន​នានា​។​

២-​ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ​ដើម្បី ទប់ស្កាត់ បង្ក្រាប លំហូរ​គ្រឿងញៀន​ចូលមក​កម្ពុ​ជានា​ទិសឦសាន តាម​ព្រំដែន​កម្ពុជា​-​ឡាវ​។​

៣-​ខិតខំ​ស្រាវជ្រាវ​បង្ក្រាប រាល់​ទីតាំង​លួចលាក់​កែឆ្នៃ​គ្រឿងញៀន​។​

៤-​មិនត្រូវ​ការពារ មិនត្រូវ​ពាក់ព័ន្ធ មិនត្រូវ​អត់អោន មិនត្រូវ​អន្តរាគមន៍ ចំពោះ​រាល់​បទល្មើស​គ្រឿងញៀន​។​

​ជា​ចុងបញ្ចប់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​មានមតិ​ផ្តាំផ្ញើ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ត្រូវធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ត្រីក្រោមឱវាទ​រៀង​រាល់ ១​ខែម្តង និង​មហាជន​អោយបាន​យល់​ជ្រួ​ប​ជ្រាប អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ដំ​ឡើ​ផែនទី កំណត់​ទីតាំង កំណត់​មុខសញ្ញា នៅក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់ខ្លួន ដើម្បី​ធ្វើការ​បង្ក្រាប​អោយបាន​ទាន់ពេល ជាពិសេស​ត្រូវ យកចិត្តទុកដាក់​ត្រួតពិនិត្យ​ចំពោះ​ការចេញចូល​របស់​ប្រទេសជិតខាង ៕​ ដោយ​៖​កូ​ឡាប​

spot_img
×