Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញ​ជនជាតិ​ចិន​ចំនួន ០៩​នាក់ ​ចេញពី​កម្ពុជា ទាំងយប់​

spot_img

​ព្រះសីហនុ ​៖ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៨​និង​៥០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​នគរបាល​ស្នាក់​ការត្រៀម​បណ្តេញចេញ ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ជនជាតិ​ចិន​ចំនួន ០៩​នាក់​។

​ជនជាតិ​ចិន​ទាំង ០៩​នាក់​ខាងលើនេះ ត្រូវបាន​កម្លាំង​នគរបាល ស្នាក់​ការត្រៀម​បណ្តេញចេញ ខេត្ត​ព្រះសីហនុ ទទួល​ពី​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ឲ្យ​ផុតពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងយន្តហោះ​លេខ LQ900 និង 3U8336 (KOS-CHN) ឆ្ពោះទៅ​ប្រទេស​ដើម​វិញ (​ដោយ​ហាម​ចូល​ប្រទេស​រយៈពេល ០៣​ឆ្នាំ​)៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×