Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ សាហាវ​បំផុត​របស់ IS ត្រូវ​ចាប់ខ្លួន​

spot_img

ឃាតករ ដ៏​ល្បី​របស់​ពួក IS បាន​ត្រូវ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ចាប់ខ្លួន​នៅ Mosul បន្ទាប់​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​រាយការណ៍​ប្រាប់​ពី​កន្លែង​លាក់​ខ្លួន​របស់​វា -​នេះ​តាម​កាសែត The Sun​។​

​តាម The Sun ឃាតករ Abu Omer ដែល​មាន​រហស្សនាម​ថា “​ពេ​ជ​ឃាត​ពុកមាត់​ស​” របស់ IS ដែល​ធ្លាប់បាន​ប្រហារជីវិត​រាប់​សិប​ករណី ត្រូវ​ចាប់ខ្លួន​បាន​នៅ Mosul ប៉ុន្តែ​គេ​ពុំ​បាន​បង្ហើប​អំពី​ពេលវេលា​ជាក់លាក់​ទេ​។​

​ការចាប់ខ្លួន​បានពេជ​ឃាត Omer ទើប​ត្រូវ​បាន​បញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​។ បណ្តា​រូបភាព​ត្រូវបាន​ផ្សាយ​ជា​សាធារណៈ​ឲ្យឃើញថា “​ពេ​ជ​ឃាត​ពុកមាត់​ស​” ត្រូវបាន​កម្លាំង​សន្តិសុខ​ចាប់​នាំខ្លួន​។​

“​ពេ​ជ​ឃាត​ពុកមាត់​ស​” របស់ IS បាន​ត្រូវ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​នាំខ្លួន​។​

​កងទ័ព​អ៊ីរ៉ាក់ ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​កងកម្លាំង​ដឹកនាំ​ដោយ​អាមេរិក​បាន​វាយកម្ទេច​ពួក IS ក្រោយ​ពី​អង្គការ​ភេរវកម្ម​នេះ បាន​វាយ​ត្រួតត្រា​យក​តំបន់​ជាច្រើន​នៅ​អ៊ីរ៉ាក់ បំណង​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បើកទូលាយ​សកម្មភាព​ទៅ​ក្រៅប្រទេស និង​ក្នុង​តំបន់​។​

​អ៊ីរ៉ាក់​ត្រូវបាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ត្រូវបាន​ពួក IS ត្រួតត្រា តាម​ការប្រមើមើល​សម្រាប់កា​រកសាង​ទឹកដី​នេះឡើង គឺ​ជាង ១០០​លាន​ដុល្លារ​ឯណោះ​៕ សូ​យ​ន​

spot_img
×