Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលំដើ​ម​ចន្ទគីរី​សង្ក​ត់លើ​ម៉ូតូអ្ន​កធ្វើដំ​ណើរ រងរ​បួស​ធ្ងន់ម្នាក់ បាក់​ភ្លៅខាង​ស្តាំ នៅក្នុងស្វាយ​រៀ​ង

spot_img

ខេត្តស្វាយរៀង៖ ស្ត្រី​ជាកម្ម​ករសំណ​ង់ម្នាក់ បានរងរបួសបាក់ភ្លៅខាង​ស្តាំ ពេលដែលកំ​ពុងជិះម៉ូតូត្រូវដើ​មច​ន្ទគីរី រលំស​ង្កត់ពី​លើតែម្ត​ង។ ករណី​នេះបា​នកើ​តឡើង​កាលពី​វេលាម៉ោ​ង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ នៅលើផ្លូវ​បែក​ជាបួន​ទល់​មុខក្លោងទ្វារ​វត្ត​សន្តិ​ភាព ហៅខ្លាហើរ ស្ថិតក្នុ​ងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង​ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

បើតាមស្ត្រីរងគ្រោះឈ្មោះ ​គ​យ រុំ អាយុ ៥៥ឆ្នាំមានទី​លំ​នៅភូ​មិ ថ្ម ស ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា៖ នៅមុន​ពេល​កើតហេតុរូបគាត់ និង​ប្អូនស្រីបង្កើ​ត បានជិះ​ម៉ូតូ​ចេញ​ពីផ្ទះ​ទៅធ្វើ​សំណង់។

ប្រភព​បានប​ន្តទៀតថា៖ លុះម​កដ​ល់ចំ​ណុចកើតហេតុខា​ងលើ ស្រាប់តែ​មាន​ដើម​ចន្ទគីរីមួយដើម បានបាក់រ​លំស​ង្កត់​ពីលើតែម្តង ហើយរូ​បគា​ត់ជាជ​នរងគ្រោះ ត្រូវបា​នស​មត្ថកិច្ច និងប្រ​ជាពល​រដ្ឋ​ដឹកយកមកសង្គ្រោះនៅមន្ទី​រពេ​ទ្យខេត្ត​ស្វាយ​រៀង៕ ដោយ៖វ៉ៃកូ


spot_img
×