Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឡេង ណា​វ៉ាត់​ត្រា ផ្តល់ជំនួយ​ដល់​សមាគមន៍​ពលករ​ខ្មែ​នៅ​កូរ៉េ ២៥​លាន​វ៉ុន​

spot_img

​ភ្នំពេញ​-​ក្នុង​ពិធី​ជួបជុំ​ជាមួយ​បងប្អូន​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ មួយ​នៅក្នុង​ដើម ឆ្នាំ​២០១៨​នេះ លោក ឡេង ណា​វ៉ាត់​ត្រា
​ចាងហ្វាង​ផលិតកម្ម Galaxy បានប្រកាសថា លោក​នឹង​ផ្តល់​ជំនួយ​ជា​ទឹក ២៥​លាន​វ៉ុន ដែល​គិត​ជា​ប្រាក់​រៀល​ប្រមាណ​១០០​លាន​រៀល ​ដល់​សមាគមន៍​ខ្មែរ​នៅ​កូរ៉េ និង​ព្រមទាំង​ផ្តល់​ឱកាស​ការងារ​ជា​តារា​សិល្បៈ​ចម្រៀង ដល់​ពួកគេ ប្រសិនបើ​មាន​សមត្ថភាព​ទឹកដម​សំលេង​ល្អ ​ពេល​ដែល​អស់​អាណត្តិ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​។

​លោក ឡេង ណា​វ៉ាត់​ត្រា បានឲ្យដឹងថា សមាគមន៍​ដែល​លោក​ប្រកាស​ជួយ នោះ​នឹង​ងាយស្រួល​ចាត់ចែង​ការងារ​ជួយ​ដល់​ពលករ​កម្ពុជា
​នៅពេល​ដែល​ពលក​រទាំង​នោះ បញ្ចប់​ការងារ​នៅក្នុង​ប្រទេស​កូរ៉េ ដោយ​លោក​ប្រកាសថា ជំនួយ​ដែល​នឹង​ផ្ដល់ជូន​នេះ មិនមែន​ជា​ទីបញ្ចប់​នោះ​ទេ ​គឺ​អាច​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ឲ្យ​លោក និង​ក្រុម​ពលករ​នៅ​ក្នុង​ប្រទេស​កូរ៉េ​កាន់តែ​មាន​ទំនាក់ទំនង​គ្នា​។

​លោក បានបញ្ជាក់​ថា​នៅ​ពីក្រោយ​ការ​បង្ហោះ របស់​ពលករ​ខ្មែរ​ជាច្រើន នៅ​ក្រោយ​ជំនួប​នោះ​ថា លោក​ពិតជា​ផ្ដល់​ទឹកប្រាក់​ដ៏​ច្រើន​ក្នុង​ចំនួន​នោះ ដល់​សមាគមន៍​ខ្មែរ ដែល​មាន​ទីស្នាក់ការ​នៅក្នុង​ប្រទេស​កូរ៉េ​មែន ដោយ​លោក​នឹង​ផ្ដល់​ថវិកា ក្នុង​ចំនួន​២៥​លាន​វ៉ុន ឬ​ជាង​២៥០០០​ដុល្លារ នៅ​ថ្ងៃ​អាទិត្យ​ទី​៧ មករា​នេះ​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×