Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងរាជធានីភ្នំពេញប្រកាស​លក់​ឡាយ​ឡុងចំ​ពោះដី​ និង​អគារ២​៦កន្លែង របស់ជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង

spot_img

ភ្នំពេញៈ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសជាសាធារណៈអំពីការលក់ឡៃឡុង ដោយស្រោមសំបុត្រទៅលើអចលវត្ថុរបស់លោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង ចំពោះដី និងអាគារ ចំនួន ២៦ កន្លែង តម្លៃលក់អប្បបរមាជាង ៧លាន ២សែនដុល្លារ។ ទីកន្លែងលក់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។​

បើយោងតាម លិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម នៅថ្ងៃទី១៤សីហានេះថា នៅថ្ងៃព្រហស្បតិ៍ ០១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រឡាបញ្ជី ឡា កួយ បានចេញលិខិត ការផ្សាយជាសាធារណៈរបស់សាលាដំបូងរាជធានីភ្នំពេញ អំពីការលក់ឡៃឡុងដោយស្រោមសំបុត្រ
គឺ យើង ឡា កូយ ក្រឡាបញ្ជីតុលាការអនុវត្ត នៃសាលាដំបូងរាជធានីភ្នំពេញ បានឃើញ មាត្រា ៤៣៦ កថាខណ្ឌទី៤ និងមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីរដ្ឋប្បវេណី។ បានឃើញ សំណុំរឿងអនុវត្តដោយប​ង្គំលេ​ខ ៨៥ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ។ បានឃើញ ដីកាសម្រេចកំណត់តម្លៃលក់អប្ប​រ​មាលេ​ខ ១៦ “ព”រវ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ របស់តុលាការអនុវត្ត ​នៃសា​លាដំបូ​ងរា​ជធានី​ភ្នំពេ​ញ។
សូមប្រកាសជាសាធារណៈ​ថា​ ចំពោះសំណុំរឿងអនុវត្តដោយបង្គំ​លេ​ខ ៨៥ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូ​ង​រាជ​ធានីភ្នំពេញ តុលាការបានសម្រេចបង្គាប់​ឲ្យ ​អាជ្ញាសាលា អនុវត្តការលក់តាមដីកាស​ម្រេ​ចលេខ ១៨ “ព”រវ ចុះថ្ងៃទី០១ ខែសីហា​ ឆ្នាំ២០១៩ ដើម្បីលក់ឡាយឡុងលើអចលនវត្ថុរប​ស់​ក្រុមហ៊ុនលេងប្រដ៏ធី អិលធីឌី ដែលមានកម្មសិទ្ធិ​ករ គឺលោកស្រី ឈ្មោះ កែវ ម៉ាលី និងលោកស្រី ឈ្មោះ កែវ ​ស៊ុយធេង ចំពោះដី និងអគារចំនួន២៦​កន្លែង។
ក្រឡាបញ្ជី បានបញ្ជាក់ថា ការដាក់ប្រាក់ធានាលើសំណើទិញ (សា​ច់ប្រាក់សុទ្ធ ឬមូលប្បទានប័ត្រ) ចំនួន ១/១០ (មួយភាគដប់) នៃតម្លៃលក់អប្បបរមា ដែលត្រូវបង់ទៅសាលាដំបូងរាជធានី​ភ្នំ​ពេញ ឲ្យបានមុនពេ​ល​ដេញថ្លៃ​។
អតិថិជនដែលដេ​ញថ្លៃ​មិនបាន អាចដកប្រាក់វិញដោយឥ​ត​បង់ថ្លៃ​អ្វីទាំ​ងអ​ស់។ កាលបរិច្ឆេទនៃការទទួលពាក្យសុំ​ចូ​លរួម​ដេញថ្លៃ​នឹង​ប្រព្រឹត្ត​ទៅ ​ចាប់ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២​៩ ខែសីហា ឆ្នាំ២០១៨ នៅការិយាល័យ​ផ្នែ​ករបៀ​ប និងទទួលពាក្យបណ្តឹ​ង​នៃសា​លាដំបូ​ងរាជ​ធានីភ្នំ​ពេញរៀងរា​ល់ម៉ោង​ធ្វើកា​រ។ អំឡុងពេលសម្រាប់ឲ្យសាធារណៈ​ជ​នពិ​និត្យ​មើល ឯកសារលម្អិ​ត​អំពីវ​ត្ថុ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅការិយាល័យផ្នែក​របៀ​ប និងទទួលពា​ក្យ​បណ្តឹង​ នៃសាលាដំបូងរាជធានីភ្នំពេញ​ រៀង​រាល់ម៉ោង​ធ្វើការ។

ទោះយ៉ាងណា នៅរសៀលថ្ងៃទី១៤ខែសីហានេះ អ្នកសារព័ត៌មានពុំអាចទំនាក់ទំនងលោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេងដើម្បីបំភ្លឺបានទេ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×