Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត 

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនិងជឿនលឿនច្រើនរឿងក្នុងនោះមិនថាការងារ ប្រាក់កាស ឬសូម្បីតែរឿងផ្ទាល់ខ្លួន ក៏មានការលូតលាស់គ្រាន់ជាទីកក់ក្តៅដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើទំនាក់ទំនងមុខរបរអ្វីមួយអាចហុចលទ្ធផលយ៉ាងគួរជាទីគាប់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយតែងមានក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។

រីឯមនោសញ្ចេតនា មានការផ្អែមល្ហែមនិងកំពុងរីកលូតលាស់ទៅមុខប្រពៃណាស់៕

ឆ្នាំឆ្លូវ 

រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើមានការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះមានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនាកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកហើយខូចអនាគតភ្លឺស្វាងឥតអំពើ៕

​ឆ្នាំខាល 

រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះចូរប្រយ័ត្នរឿងរាវតូចតាចរីកជាធំនាគ្រាខាងមុខ។ ក្រៅពីនេះចំពោះបុរសត្រូវមានការប្រយ័ត្នប្រយែងឱ្យបានច្រើនជាងប្រក្រតី។ ក្រៅពីនេះបើប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះបើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។

រីឯមនោសញ្ចេតនាមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕

​ឆ្នាំថោះ 

រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសម ពោលគឺមានការរីកលូតលាស់ទៅមុខជាសន្សឹមៗឥតមានការថយក្រោយទេ។ លោកអ្នកទោះធ្វើអ្វីតែងទទួលផ្លែផ្កាគ្រាន់ពេញដៃពេញជើងជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រាន់ទប់ទល់ចាយវាយប្រចាំថ្ងៃទៅរួច។

រីឯមនោសញ្ចេតនាមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាមិនតិចនោះឡើយ៕

​ឆ្នាំរោង 

រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរទេ ដូចនេះបើទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីបើលោកអ្នកចង់ដោះស្រាយបញ្ហាអ្វីមួយតែងសម្រេចជោគជ័យដូចគាប់បំណង។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសមម្ល៉ោះ ហើយជាឱកាសការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តអញ្ចឹងដែរ។

រីឯមនោសញ្ចេតនា បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃ៕

ឆ្នាំម្សាញ់ 

រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានជោគមង្គលល្អ ហើយបើលោកអ្នកមានបញ្ហាពាក់ព័ន្ធជាមួយបា្រក់កាសតែងទទួលផលល្អច្រើនជាងអាក្រក់។ ក្រៅពីនេះការបំពេញកិច្ចការងារទៀតសោតក៏មានលក្ខណះពេញដៃពេញជើងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើដោយអាចរកផលកម្រៃខ្លះៗចូលផ្ទះសម្រាប់ផ្គត់ផ្គង់គ្រួសារ ។

រីឯមនោសញ្ចេតនា មានការស្រុះស្រួលនិងចេះអត់ឱនឱ្យគ្នាគាប់ប្រសើរឡើងវិញ៕

​ឆ្នាំមមី 

រាសីល្អជាមធ្យម។ ការងារថ្ងៃនេះឃើញថាមិនមានអ្វីចូលលុកលុយនាំពិបាកឆ្លងកាត់នោះទេ។ អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ក្នុងផ្ទះសម្បែងស្រ្តីចូរប្រយ័ត្នប្រយែងសមាជិកក្នុងក្រុមគ្រួសារបង្កជម្លោះដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា លោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹកកុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារនិងការសិក្សា៕

​ឆ្នាំមមែ 

រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរទេគឺតែងមានក្រុមបាបមិត្តចាំតែយាយីប៉ងអាក្រក់ប៉ុណ្ណោះ ដូច្នេះគប្បីមានការប្រយ័ត្នប្រយែងទើបឆ្លងផលលំបាកទាំងពួងទៅរួច។ ក្រៅពីនេះស្រ្តីមេផ្ទះចូរប្រយ័ត្នកូនតូចៗឬក្រុមនុស្សចាស់កើតរោគជំងឺដោយប្រការណាមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ទប់ទល់។

រីឯមនោសញ្ចេតនា មានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតជម្លោះវិវាទឡើង៕

​ឆ្នាំវក 

រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយអញ្ចឹងដែរ។

មនោសញ្ចេតនាកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វាអាពាហ៍ពិពាហ៍៕

​ឆ្នាំរកា 

រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះ ម្ល៉ោះហើយការងារតែងកើតបញ្ហាមិនល្អយាយីផងដែរ។ ក្រៅពីនេះបើលោកអ្នកមានសម្រេចចិត្តអ្វីមួយខុសនោះតែងផ្តល់ផលអាក្រក់ដល់ខែក្រោយថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយលាភតូចធំច្រើនបោលហួស ហើយពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយវិញមិនមានគ្រោះភ័យគួរព្រួយបារម្ភទេគឺដូចសព្វមួយដង។

​មនោសញ្ចេតនាមានការប្រចែប្រច័ណ្ឌនិងមើលផ្លូវអាក្រក់គ្នាច្រើន៕

​ឆ្នាំចរ 

រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានល្អនិងអាក្រក់នៅលាយឡំគ្នា ហេតុនេះបើទោះបីធ្វើអ្វីឃើញថាល្អប្រសើរដែរពុំមានបញ្ហាអាក្រក់ជួបច្រើនាំលំបាកនោះទេ។ ចំណែកលោកអ្នកដែលប្រកបរបររកស៊ីជួញដូរស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលគ្រាន់ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន។

រីឯមនោសញ្ចេតនាក្នុងថ្ងៃនេះកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួនព្រោះងាយកើតជម្លោះវិវាទឈានដល់ការបែកបាក់ដែរ៕

​ឆ្នាំកុរ 

រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែចេះប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីៗផងតែងមិនសមដូចបំណងប៉ុន្មានទេ។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។

រីឯមនោសញ្ចេតនានៅក្នុងថ្ងៃនេះវិញមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានពីតិចតួចដល់មិនមាត់ករកគ្នា៕

spot_img
×