Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទំនិញ​ជាច្រើន​មុខ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​

spot_img

ខេត្តស្វាយរៀង​ ៖ ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ នៅក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង បាន​រកឃើញ​ទំនិញ​ខូចគុណភាព ៨​គីឡូក្រាម​និង​ងៀត​បបែល​កន្លះ​គីឡូក្រាម ។​

​លោក ផឹង និល បានអោយដឹងថា​: ដោយមាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្តស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើនលើក ហើយ​ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ ក្នុង​គោលបំណង​ធានាបាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់ ចាំបាច់​ណាស់ ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ ។ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួមគ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់គ្នា ជា​អ្នកប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត ។​

​លោក​ក៏បាន​បញ្ជាក់ថា​: មន្ត្រី​ជំនាញ​បានធ្វើការ​ពិនិត្យ​មុខទំនិញ​ចំនួន​ជិត​២០​មុខ ក្នុង​ផ្សារ​វាល​យន្ត​នេះ បាន​រកឃើញ​ទំនិញ​ខូចគុណភាព​រួមមាន​: សាច់ក្រក​សាច់​៣kg, ងៀត​អន្ទង់​២,៥kg, ត្រីប្រឡាក់​២,៥kg, ងៀត​បបែល​មាន​សារធាតុ​គីមី​០,៥kg ចំណែក​អ្នកលក់ ក៏បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់ទំនិញ​ដែល​ខូចគុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះបាន​យល់ដឹង​នូវ​ផលប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ។​

​លោក ផឹង និល បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រយ័ត្ន ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ ឲ្យ​បានច្បាស់លាស់ មុននឹង​ទិញយក​ទៅ​បរិភោគ​។ ជាពិសេស​ចំណីអាហារ​ក្មេងៗ និយម​បរិភោគ ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​យើ​ហនឹង​បន្ត​ចុះ ពិនិត្យ​ទំនិញ​នៅតាម​ផ្សារ​នានា នៅក្នុង​ខេត្តស្វាយរៀង​បន្តទៀត​ផងដែរ ៕ ​វ៉ៃ​កូ​

spot_img
×