Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត សុខ ទូច៖ ស្ត្រីគឺជាជាងចម្លាក់ធនធានមនុស្ស ព្រោះគ្មានបុរសណា ស្ដេចណា មិនកើតចេញពីស្ត្រីនោះទេ

spot_img

ភ្នំពេញ ៖ លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ស្ត្រីបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យខេមរៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ
លោក បានគូសបញ្ជាក់ថា ស្ត្រីគឺជាអ្នកដែល បានចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសង្គមជាតិ ព្រោះគ្មាននរណាម្នាក់ ឬមេដឹកនាំណាមួយដែលមិនកើតចេញពីស្ត្រីនោះឡើយ។ ហើយទារកក៏បានរៀនសូត្រពីបំនិននិងចំណេះដឹងពីស្ត្រី តាំងនៅក្នុងពោះម្ដាយមកម្ល៉េះ គឺតាមរយៈទងស៊ុកដែលបញ្ជូនពីម្ដាយទៅកូន។

ហើយនៅពេលដែលក្មេងស្ថិតវ័យកុមារភាព ប្រសិនបើស្ត្រីជាម្ដាយជាមនុស្សដែលមានចំណេះដឹងម្នាក់ បើទោះបីជាគាត់មិនបានបំពេញការងារឬប្រកបមុខរបរណាមួយក៏ដោយ ក៏គាត់បានក្លាយទៅជាគ្រូនៅក្នុងគ្រួសារដែលឆ្លាក់និងបង្រៀនកូនតាំងពីក្មេងវ័យមក។

ជាការបន្ថែម លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា មានបុរសមួយចំនួនមិនចង់យកប្រពន្ធដែលមានកម្រិតចំណេះដឹងខ្ពស់ជាងខ្លួននោះទេ ដោយពួកគាត់បានមើលរំលង ប៉ុន្តែការជ្រើសរើសភរិយាដែលមានចំណេះដឹងខ្ពស់ នឹងមានឱកាសក្នុងការរៀបចំគ្រួសារឱ្យមានការរីកចម្រើនកាន់តែច្រើន ដូច្នេះស្ត្រីត្រូវតែទទួលបានឱកាសក្នុងការអប់រំ និងសិក្សាឱ្យកាន់ច្រើននិងប្រសើរបន្ថែមទៀត៕ ដោយ៖កូឡាប

spot_img
×