Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រដូច​សកម្មភាព​តវ៉ា​របស់​បាតុករ​ហុងកុង​ទៅនឹង​សកម្មភាព​ភេរវកម្ម​

spot_img

​ប្រទេស​ចិន​បាន​ថ្កោលទោស​ចំពោះ​ការប៉ះទង្គិច​ហឹ​ង្សា​នៅ​ទីក្រុង​ហុងកុង និង​ចាត់ទុក​ឥរិយាបទ​របស់​ក្រុមបាតុករ​ថា​ដូច​ភេរវកម្ម​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC​។​

​ការប៉ះទង្គិច​ហឹ​ង្សា​រវាង​ក្រុមបាតុករ និង​ប៉ូលីស​បានកើត​ឡើង​នៅ​ព្រលានយន្តហោះ​ហុងកុង​យប់​ថ្ងៃ​អង្គារ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ការតវ៉ា បាន​ដំណើរការ​ទៅដោយ​សន្តិវិធី​។​

​ក្នុងការ​ប៉ះទង្គិច​គ្នា គេ​ឃើញ​មាន​ប៉ូលីស​បង្ក្រាប​កុប្បកម្ម​ធ្វើការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ការបាញ់​គ្រាប់កាំភ្លើង​ជ័រ ចំណែក​ក្រុមបាតុករ​ក៏បាន​ធ្វើការ​គប់​ឥដ្ឋ​តបត​វិញ​ផងដែ​ឬ​។​

​នេះ​គឺជា​លើក​ទី ២​ហើយ​ក្នុង​រយៈពេល ១​សប្តាហ៍​ដែល​មន្ត្រី​ចិន​បាន ធ្វើការ​ប្រដូច​ជា​សាធារណៈ​នូវ​សកម្មភាព​របស់​ក្រុមបាតុករ​ថា ជា​សកម្មភាព​ភេរវកម្ម​។​

​អ្នកសង្កេតការ​មួយចំនួន បាន​សម្តែង​ការ​ជឿជាក់ថា ការប្រើប្រាស់​ភាសា​ដដែល​ពី​សំណាក់​មន្ត្រី​ចិន បាន​បង្ហាញថា ចិន​កំពុង​បាត់បង់​ការអត់ធ្មត់​ជាមួយនឹង​ក្រុមបាតុករ​ហើយ ហើយ​វា​អាច​នឹងមាន​ការអន្តរាគមន៍​ពី​សំណាក់​ក្រុង​ប៉េកាំង​។​

​ចំណែក​ភាគី​អា​មេ​រិច​វិញ បាន​និយាយថា ខ្លួន​មានការ​កង្វល់​យ៉ាងខ្លាំង​ចំពោះ​សេចក្តីរាយការណ៍​នៃ​ការ​ចល័ត​យោធា​ប៉ា​រ៉ា​ចិន​នៅតាម​បណ្តោយ​ព្រំដែន​ហុងកុង និង​បាន​ជំរុញ​ឲ្យ​ភាគី​ខាង​ចិន គោរព​ស្វ័យភាព​របស់​ហុងកុង​។​

​ទោះយ៉ាងណា ការវិភាគ​ភាគច្រើន​បាន​និយាយថា នៅ​តំណាក់កាល​នេះ អន្តរាគមន៍​យោធា​ហាក់​មិនអាច​កើតមានឡើង​នោះទេ​។​

​សូមបញ្ជាក់ថា អតីត​ដែនដី​អ​នា​និគម​ន៍​របស់​អង់គ្លេស​កំពុង​ត្រូវ​ញាំញី​ដោយ​ការតវ៉ា និង​ភាពចលាចល​អស់​រយៈពេល ១០​សប្តាហ៍​មកហើយ ហើយ​មិនមាន​បង្ហាញ​សញ្ញា​ស្រាកស្រាន្ត​សោះ​។​

​ការផ្ទុះ​ការតវ៉ា​ដ៏​ធំ​ដែល​មិន​ធ្លាប់មាន កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ច្បាប់​ធ្វើ​បត្យាប័ន ដែល​ច្បាប់​នេះ​ត្រូវបាន​រដ្ឋាភិបាល​ហុងកុង​ធ្វើការ​ព្យូ​រហើយ​នាពេល​បច្ចុប្បន្ន​។ ទោះយ៉ាងណា ក្រុមបាតុករ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​វា​ចោល​ទាំងស្រុង និង​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង​ចុះចេញ​ពី​ដំណែង​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ត្រឡប់​ទៅអោយ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង “​ប្រទេសមួយ ប្រព័ន្ធ​ដឹកនាំ​ពីរ​” ដែល​ធ្វើ​ឲ្យ​ហុងកុង​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×