Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ដូ​ណា​ល់ ត្រាំ សុំ​ជួប​ជាមួយ ស៊ី ជីន​ពីង ​ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នៅ​ហុងកុង​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានស្នើ​សុំ​ជួប​ដោយផ្ទាល់​ជាមួយនឹង​មេដឹកនាំ​ចិន ស៊ី ជីន​ពីង ដើម្បី​ពិភាក្សា​ពី​បញ្ហា​វិបត្តិ​នយោបាយ​ដ៏​ក្តៅនៅ​ទីក្រុង​ហុងកុង​។​

​នៅក្នុង​បណ្តាញ​សង្គម Twitter លោក ត្រាំ​ថ្លែងថា គាត់​មាន​ជំនឿ​ជាតិ​យ៉ាងខ្លាំង​ថា លោក ស៊ី ជីន​ពីង​អាច​នឹង​ដោះស្រាយ​បញ្ហា​តវ៉ា​នៅ​ហុងកុង​បាន​យ៉ាង​លឿន និង​តាម​គោលការណ៍​មនុស្ស​ធ៌​ម​។​

​លោក​ត្រាំ បាន​សរសេរ​នៅលើ Twitter របស់លោក​ដូច្នេះ​ថា “​លោក ស៊ី គឺជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ដែលមាន​ការគោរព​ខ្លាំង​បំផុត​ចំពោះ​ប្រជាជន​របស់គាត់​”​។​

​ការសុំ​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​ចិន កើតឡើង​ក្រោយពេល​ទីក្រុង​ហុងកុង ត្រូវ​ញាំញី​ដោយ​ការតវ៉ា និង​ភាពចលាចល​អស់​រយៈពេល ១០​សប្តាហ៍​មកហើយ ហើយ​មិនមាន​បង្ហាញ​សញ្ញា​ស្រាកស្រាន្ត​សោះ​។​

​ការផ្ទុះ​ការតវ៉ា​ដ៏​ធំ​ដែល​មិន​ធ្លាប់មាន កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ច្បាប់​ធ្វើ​បត្យាប័ន ដែល​ច្បាប់​នេះ​ត្រូវបាន​រដ្ឋាភិបាល​ហុងកុង​ធ្វើការ​ព្យូ​រហើយ​នាពេល​បច្ចុប្បន្ន​។ ទោះយ៉ាងណា ក្រុមបាតុករ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​វា​ចោល​ទាំងស្រុង និង​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង​ចុះចេញ​ពី​ដំណែង​។​

​រដ្ឋាភិបាល​ចិន​បាន​ថ្កោលទោស​ចំពោះ​ការតវ៉ា​របស់​ក្រុមបាតុករ​នៅ​ហុងកុង និង​បាន​ហៅ​សកម្មភាព​របស់​ពួកគេ​ថា ជា​សកម្មភាព​ភេរវកម្ម​។​

​ចំណែក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិច លោក John Bolton បា​ម​ព្រមាន​ចិន​ឲ្យ​ដើរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ហុងកុង ពីព្រោះ​ប្រជាជន​នៅ​អា​មេ​រិច​បាន​ចង់ចាំ​ប្រវត្តិសាស្ត្រ នៃ​ការបង្ក្រាប​ដ៏​ឃោរឃៅ​នៅ​ទីលាន Tiananmen ដែល​សម្លាប់​បាតុករ​ចិន​រាប់ពាន់នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×