Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តស្ទឹងត្រែង ប្តេជ្ញាចិត្តក្នុងការដឹ​ក​នាំអនុ​វត្ត​ន៍​ការងា​​រប​ង្ការ ទប់ស្កាត់ សារ​ធាតុញៀន នៅតាមបណ្តោយព្រំដែនកម្ពុ​ជា​-ឡាវ ឲ្យ​មា​នប្រសិ​ទ្ធភាព

spot_img

ស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែង និងអគ្គស្ន​ងកា​រដ្ឋាននគរ​បាលជាតិ បានរៀបចំ​កិច្ច​ប្រជុំផ្ស​ព្វផ្សាយស្តីពីការងារទប់​ស្កា​ត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់​នូ​វសារ​ធាតុញៀន នៅតាមបណ្តោយព្រំដែនកម្ពុ​ជា​-ឡាវ ក្រោមអ​ធិប​តីភាព លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ​និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ​គ្រឿ​ងញៀន​ខេត្ត លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរ​បា​លជាតិ​ និងជាអគ្គលេខាធិការរ​ង​នៃអា​ជ្ញាធរ​ជា​តិប្រ​យុទ្ធ​ប្រឆាំងគ្រឿងញៀន លោក នាយឧត្តមសេនីយ៍ ​ឃុ​ន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ ​និ​ងគណៈប្រតិភូអមដំណើរ ​នា​ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩នៅសាលប្រជុំសា​លាខេ​ត្តស្ទឹ​ងត្រែង ។


លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាល​ខេ​ត្ត បានប្តេជ្ញាចិត្តក្នុងការដឹ​ក​នាំអនុ​វត្តន៍ការងា​រប​ង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំចូ​ល​ដោយ​ខុសច្បាប់នូ​វសារ​ធាតុ​ញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ឲ្យ​មា​នប្រសិ​ទ្ធភាព និងស័ក្តិសិទ្ធិភាព​។ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ខេត្តស្ទឹង​ត្រែងមិន​មែន​ជាខេ​ត្តផលិ​តគ្រឿង​ញៀននោះ​ឡើយ ប៉ុន្តែជាខេត្តគោលដៅដែលឧក្រឹ​ដ្ឋ​ជន​បានច​រាចរ ដឹកជញ្ជូន និងនាំចូលដោយខុ​ស​ច្បាប់នូ​វសា​រធាតុ​ញៀន​ ដើម្បី​បន្តនាំ​យកទៅចែកចាយនៅបណ្តាខេត្តផ្សេ​ង​ៗនាំ​បន្តឆ្ពោះ​ទៅកាន់​ប្រទេ​សទី៣។
លោកនាយឧត្តសេនីយ៍ ម៉ក់ ជីតូ ក៏បានលើកយកទិសដៅបន្ត​រ​បស់ស​ម្តេច​ក្រឡាហោម​ ស ខេង ឧបនាយ​ក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​លើក​ទិស​ដៅ៤ចំណុច៖
១)-បញ្ចប់ទាំងស្រុងនៅបំណា​ច់​ឆ្នាំ២០១៩ នេះនូវរាល់បទល្មើសគ្រឿង​ញៀ​ន តាមបណ្តាក្លឹបកម្សាន្ត និងទីសប្បា​យ​ដ្ឋាន​នានា។ ២)-ត្រូវរឹតបន្តឹ​ងកា​រត្រួ​តពិនិ​ត្យដើម្បី ទប់ស្កាត់ បង្ក្រាបលំហូរគ្រឿងញៀនចូ​ល​មក​កម្ពុជានា​ទិសឦសានតាមព្រំ​ដែន​កម្ពុ​ជា-ឡាវ។ ៣)-ខិតខំស្រាវជ្រាវបង្ក្រាប ​រា​ល់ទីតាំង​លួច​លាក់​កែច្នៃគ្រឿ​ងញៀ​ន។ ៤)-មិនត្រូវការពារ មិនត្រូវ​ពា​ក់ព័ន្ធ មិនត្រូវអ​ត់​អោន ​មិន​អន្តរា​គមន៍ ចំពោះរាល់បទល្មើសគ្រឿ​ង​ញៀន​។
ជាចុងបញ្ចប់ លោក នាយឧត្តសេនី​យ៍ ម៉ក់ ជីតូ បានមានមតិផ្តាំផ្ញើដល់មន្ទីរអង្គ​ភា​ពពា​ក់ព័ន្ធ​ជុំវិ​ញខេត្ត​ ត្រូវធ្វើការប្រជុំផ្សព្វផ្សា​យ​ដល់​មន្ត្រីក្រោ​មឱ​វាទរៀ​ងរាល់​១ខែម្តង និងមហាជនឲ្យបាន​យ​ល់ជ្រួប​ជ្រា​ប អំពីគ្រោះថ្នាក់នៃគ្រឿ​ង​ញៀន​ តម្លើងផែនទី ​កំណត់​ទីតាំង កំណត់មុខ​ស​ញ្ញា នៅភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួ​ន​ដើម្បី​ធ្វើកា​របង្ក្រា​បឲ្យ​បាន​ទា​ន់ពេ​ល ជាពិសេសត្រូវយកចិ​ត្ត​ទុកដា​ក់ត្រូ​វពិនិត្យ ចំពោះកា​រចេ​ញចូល​របស់​ប្រទេស​ជិតខា​ង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×