Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅក្នុង​ខេត្ត​មួយចំនួន​

spot_img

​ភ្នំពេញ​៖​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​សង្កត់ធ្ងន់ថា តាមរយ​:​ការសហការ​ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត​ស្មារតី​សារាចរ​ណែនាំ​លេខ ០៥ ស្តី​ពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ។​

​នៅ​ថ្ងៃ​ពុធ ២​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ ២០១៨ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន មាន​បើក​កិច្ចប្រជុំ​រវាង​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​មួយចំនួន​។

​លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​កំពុង​កើតមានឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ សំដៅ​ធានា​ប្រសិទ្ធភាព​នៃ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ លោក រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​អ្នក​ពាក់ព័ន្ឋ​ទាំងអស់​យកចិត្តទុកដាក់​ពង្រឹ​ង​ការអនុវត្ត​ច្បាប់ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានា​ការគ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យបាន​ល្អ​ប្រសើរ​ស្របតាម​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​សម្រាប់​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។ សូមបញ្ជាក់​ថា កិច្ចប្រជុំ​នៅ​ក្នុង​ថ្ងៃនេះ ដំណើការ​ក្រោម​អធិបតីភាព លោក រដ្ឋមន្ត្រី សាយ សំ​អាល់ និង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ឋ និង​អាជ្ញាធរ​ខេត្ត​កែប តាកែវ កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×