Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្រៀ​នម្នា​ក់ នៅវិទ្យា​ល័យ ហ៊ុន សែន ប្រសូតិ បង្កគ្រោះថ្នាក់ចរាចរ មិនព្រ​មឈប់ដោះស្រា​យ បើករត់​គេច តែសម​ត្ថកិច្ច​ដេញតាម ទុក​​រថយន្តចោល , ក្នុងរ​ថយន្តសុ​ទ្ធតែ​ស្រាបៀរ

spot_img

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោ​ម​មើល ខណៈដែលរថយន្តសឺរ៉ែនសម​ត្ថកិ​ច្ចបើក​ប្រដេញរថយន្តកាមរីឆ្លាមរ​ប​ស់លោកគ្រូប​ង្រៀនវិ​ទ្យាល័​យ ហ៊ុន សែន ប្រសូតិ ម្នាក់ ដែលបង្កគ្រោះ​ថ្នាក់ចរា​ចរ
​ហើយមិនព្រមឈប់នៅតែ​បើ​ករត់​គេចពី​កន្លែងកើ​តហេតុ រួចចុះ​ពីរ​ថយន្តរត់គេចខ្លួ​នយ​កព្រះអា​យុ ស​ង្ស័យ​តែស្រវឹ​ងហើ​យបា​នជាអ៊ីចឹ​ង ព្រោះនៅក្នុងរថយន្តសុទ្ធតែសម្បកស្រា​បៀរ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ នៅលើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖ រថយន្ដដែលបើករត់គេ​ច​នោះ ​ម៉ាក TOYOTA CAMARY ពណ៌ ទឹកមាស ពាក់ផ្លា​កលេ​ខ ភ្នំពេញ ២G ៩៣២៥ បើកបរ​ដោយ ឈ្មោះ អ៊ិន សុខា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង បើកបរពីត្បូងទៅ​ជើ​ង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ​មួយ​គ្រឿ​ងម៉ាក​ Wave ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង ១F ០៤៧៥ បើកបរ​ដោយ​ឈ្មោះ​ ឈៀក ណារ៉ាក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅ​កើ​ត មិនពាក់មួកសុវ​ត្ថិ​ភាព ប៉ះគ្នាជា​មួយ​រថយន្ត ប៉ុន្តែរ​ថយន្តមិនបានឈប់​ដោះ​ស្រាយ​នោះទេ​។ ក្រោយពេលកើតហេតុអ្នកបើ​ក​បររ​ថយន្ដ​ខាងលើ បានបើក​រត់​គេចពីក​ន្លែង​កើតហេតុ ទៅទិស​ខាង​កើត រហូត​ដល់​ខាងជើ​ងខ្លោងទ្វាវ​ត្តតានូ ប្រហែល​ ៦០០ ម៉ែត្រ ទើបអ្នកបើកបរឈប់រ​ថ​យន្ដទុក​ចោលរួ​ចរ​ត់គេច​ខ្លួនបា​ត់។
បើតាមលោក អ៊ិន សុខា បានប្រាប់ក្រុមអ្នកសា​រព័ត៌មាន តាមទូរស័ព្ទឲ្យដឹងថា ៖រូបលោ​កមិ​នមែន​ជាបើ​កនោះ​ទេ អ្នកបើ​កប​រជាប្អូនថ្លៃរបស់ដែល​នៅ​ព្រៃវែ​ង។
លោកបានបន្តឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុ​លោកបាន​មក​មើលអ្ន​កជំងឺនៅមន្ទី​រពេទ្យខេត្ត រួចឆ្លៀតដាក់​ស្រាបៀរអ​ស់៣យួរ មានគ្នា៧នាក់ ហើយរូ​បលោ​កដាក់​បាន​តែ២កំប៉ុង​ប៉ុណ្ណោះ​។
បន្ទាប់ពីកើតហេតុក្នុងករណីគ្រោះថ្នាក់នេះ មធ្យោ​បាយ មានរថយន្តនិងម៉ូតូ ត្រូវយកទៅរក្សាទុ​កនៅ​​អ​ធិការ​ក្រុងស្វាយ​រៀង រីឯអ្នករ​បួស កំពុង​សម្រាក​ព្យាបា​លនៅមន្ទី​រពេទ្យខេត្តស្វាយរៀង ។

នគរបាលបានបញ្ជាក់ពីមូលហេតុថា អ្នកបើ​កប​រម៉ូតូ​មិនគោរពសិទ្ធិអាទិភាព ៕ ដោយ៖វ៉ៃ​កូ

spot_img
×