Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ឧកញ៉ា គង់ ក្រឹ​ង និង​បក្ខពួក​ម្នាក់​ពាក់ព័ន្ធ​ជំនួញ​បទល្មើស​ព្រៃឈើ​

spot_img

​ខេត្តក្រចេះ ៖​លោក​អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ថ្លែងថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​មានការ​សម្របសម្រួល​ពី​អយ្យការ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បានធ្វើការ​ឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​២​រូប ក្នុងនោះ​មាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹ​ង និង​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​។​

​អ្នកនាំពាក្យ បាន​បញ្ជាក់ថា “​ខណៈ​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ និង​មានការ​សម្របសម្រួល​ពី​អយ្យការ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បានធ្វើការ​ឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​២​រូប ក្នុងនោះ​មាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹ​ង និង​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​។​
​យោងតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រីនគរបាល​យុត្តិធម៌ អាច​ឃាត់ខ្លួន​បុគ្គល​ដែល​សង្ស័យថា បាន​ចូលរួម​ក្នុង​បទល្មើស​”​។​

មេ​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​ស្នួល​ខេត្តក្រចេះ ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​មនុស្ស​៦​នាក់​ទៀត ក្នុងនោះ រួមមាន​កូនប្រុស​១​នាក់ និង​មេកា​៥​នាក់ បាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ នៅ​ថ្ងៃទី​១៥ សីហា នេះ ពាក់ព័ន្ធ​ជំនួញ​បទល្មើស​ព្រៃឈើ ។​
​នេះ​ជាការ​ចូលខ្លួន​មក​បំភ្លឺ​របស់លោក​ឧក​ញ៉ា គង់ ក្រឹ​ង ដែល​កន្លងមក​ត្រូវបាន​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុសច្បាប់ និង​មាន​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ នៅជាប់​ព្រំដែន​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ទៅតាម​លិខិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​បានចេញ​លិខិត​កាលពីដើម​ខែសីហា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​វេលា​ថ្ងៃត្រង់​ទី​៥ ខែសីហា កន្លងទៅ បាន​ដឹកនាំ​កម្លាំង​ជាច្រើន​នាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​ឧកញ៉ា​គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ នៅក្បែរ​ព្រំដែន​វៀតណាម​។​
​មហាជន​កំពុង​រង់ចាំ​មើលថា ឧកញ៉ា គង់ ក្រឹ​ង ដែល​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល កោះហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៥ ខែសីហា នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ នឹងមាន​លទ្ធផល​យ៉ាងណា​៕​ដោយ​: បញ្ញា​ស័ក្តិ​

 

spot_img
×